发布作品

简体中文

TNAOT News

· 05-13

តារាចម្រៀង ខេម ប្រកាសថា ខ្លួនកំពុងឆ្លងជំងឺកូវីដ-១៩ ហើយប្រាប់ឱ្យសាធារណជនប្រុងប្រយ័ត្នការពារខ្លួន

#កូវីដ-១៩# #NEW NEWS# #តារាចម្រៀង ខេម# #សង្គម# #ព័ត៌មានសង្គម#

2669

តារាចម្រៀង ខេម បានប្រកាសលើបណ្តាញសង្គមថា លោកកំពុងកើតជំងឺកូវីដ និងដាស់តឿនសាធារជនឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩នេះ។ 

សារនៅលើបណ្តាញសង្គមរបស់លោក ខេម បានឲ្យដឹងថា៖«សូមបងប្អូនប្រុងប្រយ័ត្ន កូវីដវាមកវិញហើយជាក់ស្តែងលូវខ្ញុំកំពុងកើតផ្ទាល់»។

លោក ខេម ក៏បានបញ្ជាក់បន្ថែមពីអាការរបស់លោកអំឡុងពេលផ្ទុកជំងឺកូវីដ-១៩នេះថា មិនខុសអីពីផ្តាសាយនោះទេ តែវាមានកម្រិតធ្ងន់ជាងផ្តាសាយក្តៅខ្លួនឈឺករឈឺក្បាល ពេលខ្លះក៏រងា ពេលខ្លះក៏ក្តៅខ្លួន ហើយក៏ឈឺចាប់ពេញខ្លួនដែរ។

គួរឲ្យដឹងដែរថា ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដោយសារតែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក៕

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)