
TNAOT News
· 2024-08-02
បច្ចេកវិទ្យាថ្មីសម្រាប់ការស្តុកទុក ការពារអាហារ និងការដឹកជញ្ជូន បន្លែនិងផ្លែឈើ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6041
មន្ដ្រីជំនាញបច្ចេកទេសកម្ពុជាចំនួន ០២រូប បានទៅចូលរួមសិក្ខាសាលាស្ដីពីបច្ចេកវិទ្យាថ្មីសម្រាប់ការស្តុកទុក ការការពារអាហារ និងការដឹកជញ្ជូន បន្លែនិងផ្លែឈើ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (Seminar on New Technologies for Storage, Preservation, and Commercial Distribution of Fruits and Vegetables for Developing Countries) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។
គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យានៃការស្តុកទុក និងការកែ្នច្នៃផលិតផលកសិកម្ម បន្លែ ផ្លែឈើ ការការពារអាហារ ក៏ដូចជាទិដ្ឋភាពទូទៅនៃការអភិវឌ្ឍប្រទេសចិនទាំងនៅក្នុងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ផងដែរ។សិក្ខាកាមចូលរួមសរុបចំនួន ៣៧រូប (ក្នុងនោះស្រីចំនួន ១៥រូប) មកពីប្រទេសចំនួន១១ រួមមានប្រទេសកម្ពុជា ថៃ នេប៉ាល់ ឡេសូតូ អាហ្គានីស្ថាន ស្រីលង្កា ហ្រ្គេនណាដា ទួរគី ហ្ស៊ីមបាវ៉េ សៀរ៉ាឡេអូន និងប្រទេសគុយបាផងដែរ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (0)