发布作品

简体中文

TNAOT News

· 2024-08-01

ក្រសួងព័ត៌មាន ស្នើឲ្យមានការផ្សព្វផ្សាយឲ្យទូលំទូលាយអំពីពិធីបើកការដ្ឋានព្រែកជីកហ្វូនណនតេជោ

#ប្រទេសកម្ពុជា# #ក្រសួងព័ត៌មាន# #NEW NEWS# #ព្រែកជីកហ្វូនណនតេជោ# #ការដ្ឋាន# #សង្គម# #ព័ត៌មានសង្គម#

6424

ក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្សព្វផ្សាយឱ្យបានផុលផុសអំពីអត្ថប្រយោជន៍ និងទស្សនីយភាពនានាពាក់ព័ន្ធនឹងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ ជា «គម្រោងរបស់ខ្មែរទាំងអស់គា្ន ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» ដោយបានឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងជាមរតកសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ត្រូវចង ចាំពីគុណតម្លៃ និងអត្ថប្រយោជន៍ដ៏មហាសាលចំពោះសង្គម សេដ្ឋកិច្ច បរិស្ថាន និងនយោបាយផ្លូវទឹករបស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណនតេជោតំណាងពីធីបើកការដ្ឋាន ស្ថិតក្នុងព្រែកតាកែវ មានទទឹងតែ ៤០ម៉ែត្រប៉ុណ្ណោះ ដែលជាក់ស្តែងនឹងត្រូវពង្រីកទៅទំហំទទឹងដល់ ១០០ម៉ែត្រ។ ហើយទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែបផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)