发布作品

简体中文

TNAOT News

· 2024-07-30

ភាគីកម្ពុជា-ចិន ផ្លាស់ប្តូរទស្សនៈលើការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

5329

ក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យ Xiamen នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសាស្រ្តាចារ្យ និងនិស្សិត ដឹកនាំដោយលោក Chen Boyi សាស្រ្តាចារ្យ និងជាអនុប្រធាននាយកដ្ឋានប្រវត្តិវិទ្យានៃសាកលវិទ្យាល័យ Xiamen ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងការបរទេស បានលើកឡើងអំពី ទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិន និងការផ្លាស់ប្តូរវប្បធម៌ និងប្រពៃណីរវាងប្រទេសទាំងពីរ និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហា ដែលជាចំណាប់អារម្មណ៍រួមលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលរួមមាន ពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលជាមូលដ្ឋានគ្រឹះនៃមិត្តភាពដែកថែបនៃប្រទេសទាំងពីរផងដែរ៕ 

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)