TNAOT News
· 04-09
ដំណឹងល្អ! ACCB ប្រទះឃើញកូនសត្វក្រៀលថ្មីមួយក្បាល ដែលជាសញ្ញាវិជ្ជមាននៃអនាគតសត្វក្រៀល
#សត្វក្រៀល# #NEW NEWS# #ព្រៃធម្មជាតិ# #ប្រជាសាស្ត្រ# #សង្គម# #អភិរក្សជីវចម្រុះ# #ព័ត៌មានសង្គម#
2014
ក្នុងអំឡុងពេលការចុះពិនិត្យថ្មីៗនេះ ក្រុមការងាររបស់ACCB បានប្រទះឃើញកូនសត្វក្រៀលមួយក្បាល ដែលជាសញ្ញាដ៏មានសង្ឃឹមសម្រាប់អនាគតនៃប្រភេទសត្វក្រៀលនេះ ខណៈកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្តបន្ទាប់ និងការចុះត្រួតពិនិត្យតាមដានដោយប្រុងប្រយ័ត្នមានសារៈសំខាន់ខ្លាំង។
ជាក់ស្តែង ជារៀងរាល់ឆ្នាំចាប់ពីខែធ្នូដល់ខែឧសភា ក្រុមការងាររបស់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ចុះធ្វើជំរឿនជាប្រចាំខែ ដើម្បីរាប់ចំនួនសត្វក្រៀល (National Sarus Crane Census) ទូទាំងប្រទេសកម្ពុជា។
ការចុះពិនិត្យជាប្រចាំទាំងនេះជួយក្រុមការងារ ACCB តាមដានចំនួនសត្វក្រៀល តាមពេលវេលា និងយល់កាន់តែច្បាស់ថាតើចំនួនប្រជាសាស្ត្រនៅកម្ពុជាកំពុងងើបឡើងវិញឬយ៉ាងណា។ ការចុះពិនិត្យតាមដានរយៈពេលវែងដូចនេះ គឺជាផ្នែកមួយដ៏សំខាន់នៃការងាររបស់ ACCB ដើម្បីគាំទ្រដល់ការអភិរក្សប្រភេទសត្វដ៏សំខាន់នេះ។
គួរបញ្ជាក់ផងដែរថា ACCB គឺជាសមាជិកនៃក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជា (CSCWG) ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាតិ ដើម្បីពិនិត្យតាមដាន និងអភិរក្សចំនួនប្រជាសាស្ត្រសត្វក្រៀល នៅកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ប្រកាសលាលែងពីតំណែង
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
ព្រឹត្តិការណ៍នគរសង្រ្កាន្តរៀបចំឡើងដើម្បីរក្សាអត្តសញ្ញាណជាតិ ទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស
យោបល់ទាំងអស់ (0)