TNAOT News
· 04-09
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងធ្វើការចាក់បញ្ចាំងឡើងវិញ នូវពិធីបើក-បិទដ៏អស្ចារ្យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម
#NEW NEWS# #TNAOT SPORT# #សង្គម# #ព័ត៌មានសង្គម#
1944
ចូលរួមរំឮកនូវអនុស្សាវីរីយ៍ដ៏អស្ចារ្យ ក្នុងឱកាសខួប ៣ឆ្នាំ នៃមហាជោគជ័យព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយ រោងភាពយន្ដ នឹងធ្វើការចាក់បញ្ចាំងឡើងវិញ នូវពិធីបើក-បិទដ៏អស្ចារ្យ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ នា ខែ ឧសភា ខាងមុខ។
ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏អស្ចារ្យនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជម្រាបជូន សាធារណជន ដែលបានចូលរួមសំដែង និងបម្រើការងារ រៀបចំពិធីបើក-បិទ និងបងប្អូនសាច់ញាតិអ្នកសំដែង ក៏ដូចកីឡាករ កីឡាការិនី ដែលមិនបានទស្សនាផ្ទាល់ ឬប្រជាពលរដ្ឋ ដែលបានទស្សនាផ្ទាល់ហើយ ឬមិនបានទស្សនាផ្ទាល់នូវពិធីបើកដ៏អស្ចារ្យ មកចូលរួមទស្សនាម្តងទៀត និងគាំទ្របន្តទៀត ដែលមានបញ្ចាំងនៅគ្រប់រោងភាពយន្ត Sabay Cinema, AEON Mall 3 Mean Chay វេលាម៉ោង ៦:៣០នាទីល្ងាច និង Legend Cinema Olympic Mall វេលាម៉ោង ២:៣០នាទី រសៀល។
គោលបំណងនៃការរៀបចំបញ្ចាំងឡើងវិញ គឺដើម្បី រំលឹកជោគជ័យជាប្រវត្តិសាស្ត្រ រង់ចាំ ៦៤ឆ្នាំ សម្រាប់ SEA Games នៅកម្ពុជា ដាស់ស្មារតីចងចាំ “ខ្មែរធ្វើបាន ហើយធ្វើបានអស្ចារ្យថែមទៀត និងចង់ឱ្យព្រឹត្តិការណ៍ជាតិដ៏អស្ចារ្យនេះ កើតឡើងម្តងទៀត នាឆ្នាំ២០៣១។
ក្នុងនោះក៏ដើម្បី ផ្តល់ការឧបត្ថម្ភដល់យុទ្ធនាការស្វែងរកជំនួយឧបត្ថម្ភដល់ក្រុមអត្តពលិកអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និងរួមគ្នាដើម្បីក្រុមកីឡាអូឡាំពិកកម្ពុជា។ ការបញ្ចាំងសាកល្បងឥតគិតថ្លៃ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ (ចំនួនមានកំណត់)។ ដោយឡែកចាប់ពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នឹងបញ្ចាំងទស្សនាដោយបរិច្ចាគការឧបត្ថម្ភដល់ “Cambodia Olympic Team” ចំនួន ១២,០០០រៀល និង ២០,០០០រៀល ក្នុងសំបុត្រមួយ៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
2025 Media Event for Lancang-Mekong Countries Held in Nanning
លោក Nawat សុំទោសចំពោះរឿងចម្រូងចម្រាសហើយថាខ្លួនស្ថិតនៅក្រោមសម្ពាធជាច្រើន
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
ករណីកាប់យុវជនម្នាក់បណ្ដាលឲ្យដាច់កដៃ និងស្រាំលលាដ៏ក្បាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់
យោបល់ទាំងអស់ (0)