TNAOT News
· 04-09
ករណីចោរចូលឆក់ខ្សែកលោកយាយវ័យ ៧០ឆ្នាំ ដល់ក្នុងផ្ទះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ
#ចោរឆក់# #NEW NEWS# #សង្គម# #ក្រុងតាខ្មៅ# #ព័ត៌មានសង្គម#
2285
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺព័ត៌មានជម្រាបជូនសាធារណជនពាក់ព័ន្ធផេកឈ្មោះ Khmer New បង្ហោះផ្សព្វផ្សាយរូបភាពអមដោយខ្លឹមសារថា៖ ហ៊ានណាស់ ករណី ឆក់ខ្សែក នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វេីការស្រាវជ្រាវដល់កន្លែងកេីតហេតុ ជាលទ្ធផលពិតជាមានករណី អំពើលួច (ឆក់ខ្សែក) 
-កើតហេតុ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:២៤នាទី
-ចំណុច៖ ផ្លូវបេតុង ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ជនរងគ្រោះ ០១នាក់
-ឈ្មោះ សូ យ៉េត ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
*ជនសង្ស័យ ០១នាក់
-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ស លាយក្រហម។
**ផលប៉ះពាល់
-ខ្សែ កផ្លាកទីន ០១ខ្សែ មានទម្ងន់ ០១តម្លឹង (ធ្វើឱ្យដាច់ យកបានមកវិញ)។
ករណីខាងលើនេះ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសិត្បូ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កំណត់អត្តសញ្ញាណជនសង្ស័យយកមកចាត់ការតាមនីតិវិធី ឱ្យខានតែបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នៅថ្ងៃទី ២៩ ខែធ្នូ រឿងភាគខ្លីតន្ត្រី "ឆ្លងកាត់ចម្រៀងទំនុកភ្លេង" ត្រូវបានចាក់ផ្សាយ
គេចមិនផុតពីច្បាប់ទេ! ជនដៃដល់អតីតប្តីបាញ់និងវាយសម្លាប់ប្រពន្ធ នៅផ្សារទួលពង្រ ត្រូវបានកម្លាំងនគរបាលចាប់បានហើយ
[ភាគទី 23] ក្វាន់ សានយីវ៖ "ធ្វើដំណើរមួយម៉ឺនម៉ាយ" ដោយចាប់ផ្តើមពីទីក្រុងគុយលីន!
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
យោបល់ទាំងអស់ (0)