TNAOT News
· 04-08
ឯកឧត្តម ម៉េង ហុង ក្រើនរំលឹកឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈមានជនអនាមិកបន្លំបង្កើតគណនីតេលេក្រាមរបស់ ប.ស.ស.
#ប.ស.ស.# #NEW NEWS# #ម៉េង ហុង# #សង្គម# #ព័ត៌មានសង្គម#
2042
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រើនរំលឹកដល់បងប្អូនគួរបង្កើនការប្រុងប្រយ័ត្ន ខណៈពេលថ្មីៗនេះមានជនអនាមិកបានបន្លំបង្កើតគណនីតេលេក្រាមរបស់ ប.ស.ស. ដោយបានបន្លំឈ្មោះជាភ្នាក់ងារ ប.ស.ស. (ក្នុងទម្រង់ជាគណនីផ្ទាល់ខ្លួន, Telegram Group និង Telegram Channel) និងបានយកឡូហ្គោរបស់ ប.ស.ស. ទៅតាំងធ្វើជាប្រូហ្វាលដើម្បីឆបោក និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន ឬប្រព្រឹត្តសកម្មភាពខុសច្បាប់ផ្សេងៗ។
ករណីនេះបានបង្កឱ្យមានភាពភាន់ច្រឡំ និងបង្កើតឱ្យមានសេចក្តីមិនទុកចិត្តមកលើ ប.ស.ស. ហើយការក្លែងបន្លំនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព ប.ស.ស. ជាពិសេសពលរដ្ឋដែលជាសមាជិក ប.ស.ស. ផ្ទាល់តែម្តង។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជន ពិសេសសមាជិក ប.ស.ស. ទាំងអស់មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ជៀសវាងខាតបង់ផ្សេងៗ។
ចំណាំ៖ គ្រប់បណ្តាញទំនាក់ទំនង Telegram ប.ស.ស. ទាំង Telegram Group និង Telegram Channel គឺមានការទទួលស្គាល់ផ្លូវការពីក្រុមហ៊ុន Telegram ដែលមានសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)