TNAOT News
· 04-08
តារាកំប្លែង នាយពាក់មី ប្រមូលថវិកាពីសប្បុរសជនសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់វីវៈកងទ័ពតម្លៃជាង ១មុឺនដុល្លារ
#Social Life# #នាយ ពាក់មី# #កងទ័ព# #កម្សាន្ត# #តារាខ្មែរ#
2269
តារាកំប្លែង លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បានសម្រេចបំណងប្រាថ្នារបស់ វីរៈកងទ័ពមួយរូបឈ្មោះ ព្រឿង សុជាតិ ដោយតារាកំប្លែងប្រុសរូបនេះបានផ្តួចផ្តើមកៀរគរថវិកាពីសប្បុរសជនក្នុងការជួយសាងសង់ផ្ទះ ១ខ្នង ជូនដល់កងទ័ព សុជាតិ ដោយសារមើលឃើញថាគាត់មានជីវភាពខ្វះខាតគ្មាននៅជម្រកសមរម្យ ណាមួយក៏ដើម្បីជាការគោរពដឹងគុណចំពោះវីរៈភាពដ៏អង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីនាពេលកន្លងមក។

យ៉ាងណាមិញ បើគិតតម្លៃសរុបនៃការសាងសង់ផ្ទះថ្មីគិតជាទឹកទំហំប្រាក់ខ្ទង់ជាង ១មុឺនដុល្លារ ដោយមកទល់ពេលនេះ នាយពាក់មី ទទួលបានទឹកថវិកាជំនួយពីសប្បុរសជនជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសបានប្រមាណជា ៣០លានរៀល ដោយក្នុងនោះមានរួមបញ្ជូលថវិកាផ្ទាល់របស់ នាយ ពាក់មី ចំនួន ១០លានរៀល ថែមទៀតផង។

សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែល លោក ពាក់មី បានផ្ដួតផ្តើមគៀរគថវិកាពីសប្បុរសជនជួយសាងសង់ផ្ទះដល់វីរៈកងទ័ព ដោយផ្ទះទី១លោកបានសាងសង់ជូនវីរកងទ័ពមួយរូបដែលប្រជាជនខ្មែរដាក់រហ័សនាមថា (រ៉ាំបូខ្មែរ) ដោយទឹកចិត្តដ៏ប្រពៃនេះហើយ ទើបធ្វើឲ្យមហាជនស្ញប់ស្ញែង និងកោតសរសើរដល់ តារាកំប្លែង នាយពាក់មី ផងដែរ៕ អត្ថបទដោយ៖ Sun Darasy




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)