TNAOT News
· 04-07
ឃាត់ខ្លួនជនបរទេសជាង ២០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបOnline Scams ក្រោយរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន និងលួងលោមស្នេហា
#NEW NEWS# #ខណ្ឌសែនសុខ# #សង្គម# #ព័ត៌មានសង្គម# #ឆបោកអនឡាញ# #ជនបរទេស#
2082
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦នេះ កម្លាំងជំនាញ ចុះឆែកឆេរទីតាំងសង្ស័យប្រព្រឹត្តអំពើ : ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតនៅទីតាំង ខុនដូ (ភ្នំពេញកាឡាក់សុីហ្គាដេន) ស្ថិតក្នុងភូមិ បន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារចម្រុះ បានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុប ចំនួន ២១៨នាក់ (ស្រី ១០នាក់) មាន ០៦សញ្ជាតិ រួមមាន :
- ជនជាតិចិន ចំនួន ៩៣នាក់ ស្រី ០៣នាក់ (ចិនតៃវ៉ាន់ ចំនួន ០៥នាក់ប្រុស) គ្មានលិខិតឆ្លងដែន ចំនួន ៦១នាក់ ។
- ជនជាតិជប៉ុន (ប្រុស)ចំនួន ០៥នាក់ ។
- ជនជាតិវៀតណាម ចំនួន ១៧នាក់ (ស្រី ០១នាក់) គ្មានលិខិតឆ្លងដែន ០៨នាក់។
- ជនជាតិបង់ក្លាដេស ចំនួន ៩១នាក់ (ស្រី ០៤នាក់) គ្មានលិខិតឆ្លងដែន ៣៨នាក់។
- ជនជាតិឡាវ ចំនួន ០១នាក់ (ស្រី) គ្មានលិខិតឆ្លងដែន ។
- ជនជាតិឥណ្ឌា ចំនួន ១១នាក់ (ស្រី ០១នាក់) គ្មានលិខិតឆ្លងដែន ០៦នាក់ ។
យោងតាមការធ្វើកោសល្យវិច្ច័យខាងលើ សម្ភារៈនឹងវត្ថុតាងឧបករណ៍អេឡិចត្រូនិច សន្និដ្ឋានបានថា : ទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជា នគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន គឺ(ឆបោក)ក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និង ឆបោកក្រោមរូបភាពវិនិយោគ គោលដៅគឺ ប្រទេសប៉ាគីស្ថាន , បង់ក្លាដេស និង ប្រទេសវៀតណាម។ 
ដោយទទួលបានគោលការណ៍ណែនាំពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានសម្រេច ចំពោះជនបរទេសចំនួន ២១៨នាក់ ស្រី ១០នាក់ រួមនិងសម្ភារៈវត្ថុតាង ប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្រឹត្តិការណ៍នគរសង្រ្កាន្តរៀបចំឡើងដើម្បីរក្សាអត្តសញ្ញាណជាតិ ទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស
ករណីកាប់យុវជនម្នាក់បណ្ដាលឲ្យដាច់កដៃ និងស្រាំលលាដ៏ក្បាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
ពីឆ្នាំ 1938 ដល់ឆ្នាំ 1944 ទីក្រុង Guilin ដែលជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងអំឡុងសង្រ្គាមចិន-ជប៉ុន
យោបល់ទាំងអស់ (0)