TNAOT News

· 04-07

ល្បែងចោលឈូង ជាល្បែងកម្សាន្តមួយដែលគេនិយមលេងនៅក្នុងរដូវចូលឆ្នាំថ្មី

#ល្បែងឈូង# #សង្គម# #ព័ត៌មានសង្គម#

1846

ល្បែងចោលឈូង ជាល្បែងកម្សាន្តមួយផ្សេងទៀត ដែលគេនិយមលេងនៅក្នុងរដូវចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ មិនសូវជាខុសគ្នាពីការលេងបោះអង្គញ់ទេ គេចែកគ្នាជា ២ក្រុម (ស្រី ១ក្រុម ប្រុស ១ក្រុម) ដោយឈរជា ២ ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ ឬ ១០ម៉ែត្រ ហើយយកក្រម៉ា ឬ កន្សែងមកឆ្មូល ឲ្យមូល ចងរឹតឲ្យតឹងណែនល្អ ទុកឲ្យមានកន្ទុយបន្តិច ហៅថា “ឈូង” សម្រាប់កាន់បោះ ឬ ចោលទៅមករកគ្នា ។

នៅរៀងរាល់រដូវកាលខិតជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងភូមិស្រុកខ្លះ កំលោះក្រមុំ ក្មេងចាស់ ប្រុសស្រី តែងមូលមីជួបជុំគ្នា លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ រហូតចូលដល់ថ្ងៃពិធីបុណ្យចូលឆ្នាំតែម្តង ប៉ុន្តែមិនសូវជាអ្នកបានដឹង ពីប្រវត្តិ ឬអត្ថន័យទាក់ទងនឹងល្បែងប្រជាប្រិយខ្មែរទាំងនេះនោះទេ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)