Cambo-China
· 04-01
កម្ពុជា និងចិន ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីនឱ្យកាន់តែស៊ីជម្រៅ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
964

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMACបានជួបពិភាក្សាការងារជាមួយ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសកម្មភាពមីនឱ្យកាន់តែស៊ីជម្រៅ។
ក្នុងជំនួបនេះ ឯកឧត្តមប្រតិភូ បានជម្រាបជូនលោក វ៉ាង វិនពីន អំពីវឌ្ឍនភាព នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលអង្គភាពCMACសម្រេចបាន ជាពិសេសលើកិច្ចប្រតិបត្តិការក្រោម"គម្រោងជំនួយចិនលុបបំបាក់គ្រាប់មីននៅកម្ពុជា" ដែលរដ្ឋាភិបាលនិងប្រជាជនចិនបានផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រសកម្មភាពបោសសម្អាតមីននិងសំណល់យុទ្ឌភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្នុងការអនុវត្តគម្រោងនេះ សម្រេចបានលទ្ធផលគយរជាទីមោទនៈ រួមទាំងការប្រើប្រាស់សម្ភារៈបច្ចេកទេសរបស់ចិនក្នុងការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។ 
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត បានសម្តែងនូវការវាយតម្លៃខ្ពស់និងបានកោតសរសើរចំពោះការសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ ជាពិសេសការដាក់ចេញនូវគោលនយោបាយវិស័យសកម្មភាពកំចាត់មីន ដែលកម្ពុជាសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងធានាសុខសុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការចែករំលែកបទពិសោធន៍លើឆាកអន្តរជាតិ។ 
ក្នុងពេលជាមួយគ្នានេះដែរឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនត្រៀមខ្លួនជាស្រេចក្នុងការបន្តផ្តល់ជំនួយឥតសំណង និងការគាំទ្រកិច្ចប្រតិបត្តិមីន/សំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ដល់អង្គភាពCMAC ដើម្បីបង្កើនល្បឿនប្រតិបត្តិការបោសសម្អាតមីនឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ ជាពិសេសភាគីចិននឹងបន្តឈរនៅជាមួយកម្ពុជា ក្នុងការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនិងការអភិឌ្ឍប្រកបដោយចីរភាព។
គួរឱ្យដឹងដែរថា លទ្ធផលកិច្ចប្រតិបត្តិការក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គភាពCMAC បានរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់យុទ្ធភណ្ឌសង្គ្រាមបានចំនួន១៩.០០០ហិកតា រុករកឃើញនិងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន១០៥.០០០គ្រាប់ ឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់បានចំនួនជាង៥.៩០០ករណី និងបានផ្ដល់សារអប់រំយល់ដឹងពីមីន/គ្រាប់ដល់ប្រជាពលរដ្ឋសរុបចំនួន៤លាន៦សែននាក់ ប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ និងដោយប្រយោលមានចំនួនជាង៣៧៨.០០០គ្រួសារ ស្មើនឹងចំនួនជាង១.៤៥៤.០០០នាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ទិដ្ឋភាពប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់ទិសទី មកទទួលទានលៀសហាល ដែលល្បីប្រចាំខេត្តកំពង់ចាម ជាង៥តោន
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
កងកម្លាំងនគរបាល ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមលេងល្បែងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំខ្មែរ
"យើងសន្ទនាជាមួយពិភពលោក" ព្រឹត្តិការណ៍ផ្លាស់ប្តូរអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវ័យក្មេងចិន-ឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុងហ្សាកាតា
យោបល់ទាំងអស់ (0)