Cambo-China
· 03-28
សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍
#ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #សមាគមមិត្តភាពកម្ពុជា-ចិន#
1114
សមាគមមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិន Peaceland បានសហការរៀបចំ ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រជាជន និងប្រជាជន កម្ពុជា-ចិន ព្រមទាំងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច និងវប្បធម៌ តាមរយៈសកម្មភាពកីឡាទេសចរណ៍ដែលមិត្តភាពចំពោះបរិស្ថាន និងសង្គមស៊ីវិលរបស់ចិនចំនួន ៨ស្ថាប័នដែលមកចូលរួម។
លោកស្រី Xu Kexin អគ្គលេខាធិការរងមូលនិធិចិន Peaceland បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន ព្រមទាំងការគាំទ្រពីស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប និងមូលនិធិចិនជាច្រើនទៀត។ 
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការរង ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ហើយតាមរយៈព្រឹត្តិការណ៍ជិះកង់ទេសចរណ៍នេះ គឺជាគំរូមួយនៃកិច្ចសហប្រតិបត្តិការដែលផ្អែកលើមូលដ្ឋានមិត្តភាព សន្តិភាព និងការយល់ចិត្តគ្នា ហើយជាផ្នែកមួយក្នុងការជំរុញការផ្លាស់ប្តូរប្រជាជននឹងប្រជាជនឱ្យកាន់តែរីកចម្រើន។
លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញការចូលរួមសកម្មភាពកីឡា និងសុខភាពសាធារណៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រកបដោយគុណភាព និងរួមគ្នាថែរក្សាបរិស្ថាន និងផ្តល់គុណតម្លៃដល់វិស័យទេសចរណ៍ធម្មជាតិនិងវប្បធម៌។ 
ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍កម្ពុជា-ចិន នាថ្ងៃនេះ មិនត្រឹមតែបានចូលរួមផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជា និងលើកកម្ពស់សុខភាពតាមរយៈការជិះកង់ប៉ុណ្ណោះនោះទេ ព្រឹត្តិការណ៍នេះ ក៏ជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស្របតាមយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលកំពុងឈានទៅដល់កម្រិតកំពូល ដែលថ្នាក់ដឹកនាំរបស់ប្រទេសយើងទាំងពីរបានកំណត់ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន កាលពីឆ្នាំ២០២៥ កន្លងផុតទៅ» ដែលជាសក្ខីភាពដ៏អស្ចារ្យសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នាពេលនេះ មិនត្រឹមតែមានតួនាទីសំខាន់លើការលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ និងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមនៅក្នុងយុទ្ធនាការដោយលើកទឹកចិត្តឱ្យភ្ញៀវជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពីតំបន់ ទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ជនជាតិចិនឆ្លើយតបនឹងឆ្នាំទេសចរណ៍កម្ពុជា-ចិនថែមទៀត៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
យោបល់ទាំងអស់ (0)