Cambo-China
· 02-10
កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ចិន ធ្វើឡើងដើម្បីភាពប្រសើរឡើងបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា
#កិច្ចសន្ទនា# #កម្ពុជា-ចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
1199

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ថ្លែងក្នុងកម្មវិធីនាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។ 
ឯកឧត្តមបានបន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។
ទន្ទឹមនោះ ឯកអគ្គរដ្ឋទូត លោក Wang Wenbin បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះការសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។
ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ លើប្រធានបទមួយចំនួន ក្នុងវិស័យពន្ធដារ គយ ភស្តុភារកម្ម ថាមពល កសិកម្ម កសិ-ឧស្សាហកម្ម និងការងារ…។ល។ ដោយស្មារតីស្វែងរកដំណោះស្រាយឈ្នះឈ្នះ ដើម្បីធានាបរិយាកាសវិនិយោគដែលមានភាពសុខដុមរមនា និងមានទំនុកចិត្តសម្រាប់វិនិយោគិនចិន៕





សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការបង្កើតប្រព័ន្ធទូទាត់ប្រាក់រៀល និងប្រាក់យ័នតាមរយៈQR Code នឹងផ្ដល់ភាពងាយស្រួលដល់ការដោះដូរទំនិញរវាងកម្ពុជា និងចិន
ការណែនាំពិសេស
ឯកឧត្តម ប៉ែន បូណា៖ សម្រាប់សម្តេចធិបតី ការស្វែងរកនិងការអនុវត្តបទឈប់បាញ់ គឺជាការបញ្ចប់ការស្លាប់របួស
ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន៤២ ក្នុងទំហំទុនវិនិយោគសរុប ១៦៦លានដុល្លារ
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
CMAC បានទទួលម៉ាសុីនរាវមីនទំនេីបជំនាន់ថ្មីប្រភេទAdvanced Landmine Imaging System ចំនួន៣០គ្រឿង
យោបល់ទាំងអស់ (0)