TNAOT News

· 01-09

កម្ពុជាបើកទីផ្សារថ្មី នាំចេញផលិតផលទៅកាន់១៦៩ប្រទេស ក្នុងឆ្នាំ២០២៥

#ប្រទេសកម្ពុជា# #ទំហំ​ពាណិជ្ជកម្ម# #​កំណើន​សេដ្ឋកិច្ច​# #NEW NEWS# #សង្គម# #ឆ្នាំ២០២៥# #ព័ត៌មានសង្គម#

3289

កម្ពុជាធ្វើពិពិធកម្មទៅកាន់ពិភពលោកកាន់តែធំ ដោយបើកទីផ្សារថ្មីៗនាំចេញផលិតផលកើនដល់១៦៩ប្រទេស ក្នុងឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ របស់ក្រសួងពាណិជ្ជកម្ម។ លោកជំទាវ ចម និម្មល បានមានប្រសាសន៍ថា ការកើនឡើងទីផ្សារថ្មីសម្រាប់នាំចេញផលិតផល នឹងជួយចូលរួមលើកកម្ពស់កិត្តិនាម និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់នៃតំបន់ នៃទីផ្សារតំបន់និងសកល ព្រមទាំងបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់ នៅក្នុងខ្សែច្រវាក់តម្លៃសម្រាប់ផលិតកម្មនិងវិនិយោគិនជាក់ស្តែង បើតាម លោកជំទាវ ចម និម្មល បានឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, អាស៊ាន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, កាណាដា, ចក្រភពអង់គ្លេស, សាធារណរដ្ឋកូរ៉េ, អូស្ត្រាលី, ឥណ្ឌា, អេមីរ៉ាត់អារ៉ាប់រួម ជាដើម សម្រេចបានទំហំពាណិជ្ជកម្ម ក្នុងទឹកប្រាក់ប្រមាណជិត៦៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ផងដែរថា ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, សម្ភារធ្វើដំណើរនិងកាបូប, អង្ករ, គ្រាប់ស្វាយចន្ទី, ស្ករត្នោត, ដំឡូងមី, សំបកកង់ឡាន, ជ័រកៅស៊ូ, គ្រឿងអេឡិចត្រូនិក, កង់, ខ្សែភ្លើងនិងបង្គុំខ្សែភ្លើង, គ្រឿងសង្ហារិម ចំណីសត្វជាដើម។ល។ លោកជំទាវ ចម និម្មល បានអះអាងថា ក្រសួងពាណិជ្ជកម្ម នឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយពង្រឹងទីផ្សារដែលមានស្រាប់ ពង្រីកទីផ្សារថ្មីៗ ព្រមទាំងធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក និងរក្សាស្ថិរភាពទីផ្សារក្នុងស្រុក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)