TNAOT News

· 11-04

បាត់មុខពីសិល្បៈយូរ! តារារ៉េបជើងចាស់ Lisha កំពុងឈឺធ្ងន់ ក្នុងសភាពស្គមស្គាំងមើលសឹងតែមិនស្គាល់

#Social Life# #កម្សាន្ត# #តារារ៉េប# #តារាខ្មែរ# #Lisha#

2860

តារារ៉េបជើងចាស់ Lisha ដែលមហាជនស្គាល់គាត់ថាជា អ្នកចម្រៀងរ៉េបស្រ្តីដំបូងបង្អស់នៅកម្ពុជា មួយរយៈពេលចុងក្រោយនេះហាក់បាត់មុខពីសិល្បៈ និងបណ្ដាញសង្គម ដោយសារតែបច្ចុប្បន្នគាត់ឈឺធ្ងន់(មិនបញ្ជាក់ពីជម្ងឺ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះសីហនុ ដោយគ្រួសារមានជីវភាពខ្វះខាតខ្លាំងត្រូវការជំនួយពីសប្បុរសជនដើម្បីបន្តការព្យាបាល។

នេះយោងតាមសំណេររបស់របស់គណនីមួយឈ្មោះ Vandy Piseth បានរៀបរាប់បែបនេះថា៖ «បងប្អូននៅចាំសិល្បការិនីម្នាក់ឈ្មោះ Lisha ដែរឬទេ? គាត់គឺជាអ្នករ៉េបស្រ្តីដំបូងបង្អស់នៅស្រុកខ្មែរ គាត់មានស្នាដៃជាច្រើនទាំងចម្រៀង និងការសម្តែង បច្ចុប្បន្នគាត់មានឈឺធ្ងន់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ខ្ញុំមិនដែលស្នើរសុំជំនួយអីទេតាំងពីដើមមក តែក្នុងកាលះទេសះនេះ ខ្ញុំបានសុំការអនុញ្ញាតពីម្តាយរបស់គាត់ដើម្បីផុសសុំជំនួយជូនគាត់ ត្បិតអីជីវភាពរបស់គាត់មានការខ្វះខាតខ្លាំង!សង្ឃឹមថាបងប្អូនសិល្បករ ផលិតករ និងអ្នកស្គាល់គាត់ទាំងអស់ ផ្តល់ក្តីមេត្តាខ្លះតាមសទ្ធាជូនដល់គាត់!»។

លោកក៏បានបញ្ជាក់ទៀតថា៖«បច្ចុប្បន្នគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម Sihanouk Hospital Center of Hope , ក្រុងភ្នំពេញ! សូមបញ្ជាក់ថា ថ្លៃព្យាបាលមានការសម្រួលច្រើនពីមន្ទីរពេទ្យដោយគាត់ប្រើបណ្ណ័ក្រីក្រ តែជំនួយរបស់បងប្អូនគឺអាចប្រើសម្រាប់ការចំណាយផ្សេងទៀតដែលចាំបាច់ផងដែរ!៕ អត្ថបទដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស