
TNAOT News
· 07-06
នគរបាលស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្រុមចោរកម្មលួចមាស នៅស្រុកគងពិសី
#ខេត្តកំពង់ស្ពឺ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ករណីលួច#
2919
សមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ៥នាក់ ករណីចូលលួចមាសក្នុងផ្ទះជនរងគ្រោះ ខណៈកំពុងធ្វើការ យោងតាមអង្គហេតុកាលពីថ្ងៃទី២៥.០៦.២០២៥ វេលាម៉ោង១០និង៣៩នាទី សមត្ថកិច្ចបានស្រាវជ្រាវករណីចោរកម្មនៅចំណុចផ្ទះជនរងគ្រោះភូមិដីក្រហម ឃុំរការកោះ ស្រុកគងពិសី ស្របពេលជនរងគ្រោះធ្វេីការរោងចក្រ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ដេីម្បីធ្វេីការសាកសួរ ៖
១-ឈ្មោះ ឡុង លីន ហៅ តុង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិពោធិ៍ ឃុំព្នាយ ស្រុកសំរោងទងអ្នកបេីកម៉ូតូដឹកនិងចាំមើលផ្លូវ
២-ឈ្មោះ បេ សុផាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ អ្នកធ្វើសកម្មភាពចូលខាងក្នុងផ្ទះ។
៣-ឈ្មោះកៃ រ៉ូហ្សា ភេទស្រីអាយុ២៨ឆ្នាំ នៅបន្ទប់ជួល ភូមិទន្លេកន្ទិល ឃុំសំរោងទង ស្រុកសំរោងទង (បក្ខពួក) ។
៤-ឈ្មោះ ស៊ុន ពិនាយ ភេទប្រុសអាយុ២៨ឆ្នាំ ភូមិរបងច្រុះ ឃុំសំរោងទង ស្រុកសំរោងទង (ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ)។
កំលាំងជំនាញបានកិច្ចសហការនិងពន្លាតសមត្ថកិច្ច ដែនដី គោលការណ៍ពី ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ និង ខេត្តកណ្តាល និងកិច្ចសហការជាមួយកំលាំងអធិការនគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល កំលាំងឈានឃាត់ខ្លួនអ្នកទិញគ្រឿងអលង្ការ ០១នាក់ឈ្មោះ លឹម ហ៊ុយហៀង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជាលទ្ធផលកិច្ចប្រតិបត្តិការខាងលេីសមត្ថកិច្ចបានឃាត់អ្នកពាក់ព័ន្ធជនសង្ស័យ៥នាក់ និងដកហូតវត្ថុតាង ប្រាក់រៀល-ដុល្លារ គ្រឿងអលង្ការ សេសសល់ពីការលក់ប្រមាណគឹតជាទឹកប្រាក់ប្រហែល ៥៥០០ដុល្លារអាមេរិកប្រគល់ជូនជនរងគ្រោះវិញ ។
ចំពោះជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)