
TNAOT News
· 07-05
រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់ ក្នុងខែមិថុនា
#ប្រាសាទព្រះវិហារ# #NEW NEWS# #ក្រុមប្រាសាទកោះកេរ្តិ៍# #សង្គម# #ព័ត៌មានសង្គម#
2596
ក្នុងខែមិថុនា ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរមកទស្សនា និងកម្សាន្ត ១២ ៩៥១នាក់។
អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែមិថុនា បញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ រមណីយដ្ឋានប្រាសាទកោះកេរ បានទទួលបានទទួលភ្ញៀវទេសចរជាតិ សរុបចំនួន ៧ ៩៦៧នាក់។
ជាមួយគ្នានេះ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរ សរុបចំនួន ៤ ៩៨៤នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរជាតិ ចំនួន ៤ ៧៩៨នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១៨៦នាក់។
តួរលេខដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា និងកម្សាន្តនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមនីយដ្ឋានប្រាសាទកោះកេរ ថយចុះ បើធៀបនឹងខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ ទទួលបានភ្ញៀវទេសចរសរុប ១៣ ៨១០នាក់។
គួរឱ្យដឹងដែរថា ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ នៅទីក្រុងកេបិច ប្រទេសកាណាដា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
រីឯប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទកោះកេរមានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)