TNAOT News
· 2025-07-05
ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទ២នាក់ ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ
#ស៊ីមកាត# #បុគ្គលិកក្រុមហ៊ុនណាហ្គា# #NEW NEWS# #អត្តសញ្ញាណប័ណ្ណ# #សង្គម# #ទូរសព្ទ# #ព័ត៌មានសង្គម#
2651
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ឈ្មោះ យ.ទ.ព និងឈ្មោះ ប.ល.ស ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិកផ្នែកលក់និងចែកចាយស៊ីមកាត។
ជនសង្ស័យទាំង២បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរសព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណ ដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរសព្ទ ដែលសរុបកន្លងមកពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាតបានជាង ៦០០លេខ ដែលផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុនទូរសព្ទចល័ត ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ជនល្មើសក្នុងការយកលេខទូរសព្ទទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ឬប្រព្រឹត្តបទល្មើស។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានអំពាវនាវ ដល់បណ្ដាអ្នកលក់ និងអ្នកចែកចាយស៊ីមកាតទូរសព្ទទាំងអស់ សូមបញ្ឈប់ជាបន្ទាន់ នូវការចែកចាយឬលក់ស៊ីមកាតដែលមានអត្តសញ្ញាណមិនត្រឹមត្រូវ បើពុំដូច្នោះទេ អាចនឹងប្រឈមមុខតាមផ្លូវច្បាប់ដូចជនទាំង០២នាក់នេះផងដែរ៕ 
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
ព្រះនាងជេនណានៃកម្ពុជា៖ ការប្រើប្រាស់តន្ត្រីជាតំណភ្ជាប់ដើម្បីឱ្យយុវជនកាន់តែច្រើនស្គាល់ប្រទេសចិន
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស គិតត្រឹមម៉ោង ២រសៀលនេះ មានឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់រហូតដល់ ៥នាក់
ប្រជាពលរដ្ឋភៀសសឹកជាង ៣០០០គ្រួសារ មកពីស្រុកថ្មពួក និងស្រុកអូរជ្រៅ បានចូលមកតាំងទីលំនៅស្ទើរតែ ១០០% ហើយ
យោបល់ទាំងអស់ (0)