
TNAOT News
· 06-26
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #ខេត្តព្រះវិហារ# #កូរ៉េខាងជើង# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #សិប្បកម្ម#
2922
១. សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់ខេត្តឧត្តរមានជ័យដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ។
២. ថៃបើកច្រកទ្វារអន្តរជាតិភ្នំដីឲ្យពលករខ្មែរត្រលប់មកកម្ពុជាវិញ សម្រាប់តែថ្ងៃទី២៦នេះប៉ុណ្ណោះ
ច្រកទ្វារអន្តរជាតិភ្នំដី ស្រុកសំពៅលូន ភាគីថៃបើកឱ្យអនុញ្ញាតឱ្យពលករដែលកកស្ទះ នៅផ្សារថៃឱ្យចេញមកប្រទេសកម្ពុជាវិញ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ ម៉ោង ១៦:០០ នាទីរសៀល សម្រាប់តែថ្ងៃទី២៦នេះ។
៣. សម្តេចតេជោ ក្លាយជាអគ្គភស្តុភាជាន់ខ្ពស់ដឹកនាំកងទ័ពដែលកំពុងឈរជើងជួរមុខព្រំដែនកម្ពុជា-ថៃ
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទទួលតួនាទីជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីដឹកនាំនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងជួរមុខតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
៤. ខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី កំពុងជួសជុលឡើងវិញ ក្រោយខូចខាតដោយសារកត្តាធម្មជាតិ និងអាយុកាល
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ក្នុងបំណងសង្រ្គោះរចនាសម្ពន្ធប្រាសាទនេះ ឱ្យមានភាពរឹងមាំឡើងវិញ។
៥. គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថាការបិទព្រំដែនជាឯកតោភាគីរបស់ថៃប៉ះពាល់ ធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបិទព្រំដែនជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ ដោយការបិទព្រំដែនភ្លាមៗ និងមិនបានជូនដំណឹងជាមុននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និង សេរីភាពមូលដ្ឋាន។
៦. សិប្បកម្មមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ ត្រូវអគ្គិភ័យលេបត្របាក់ខូចខាតស្ទើរទាំងស្រុង
សិប្បកម្ម សិ ប៊ិ អេ ផ្គត់ផ្គង់ចេកអំបូងលឿង មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។
៧. ត្រឹមរយៈពេល ៧ថ្ងៃ! កសិករខេត្តព្រះវិហារ បានលក់ល្ពៅឲ្យខាងក្រុមហ៊ុន និងផ្សារទំនើបចំនួន ៣៤៣តោន
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី១៧ដល់២៤ ខែមិថុនា មន្ត្រីកសិកម្មឃុំខេត្តព្រះវិហារ បានជួយសម្របសម្រួលលក់ល្ពៅជូនកសិករបានចំនួន ៣៤៣ តោន។
៨. ប្រមុខរបបយោធាមីយ៉ាន់ម៉ា គ្រោងនឹងរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះគ្រោងនឹងរៀបចំការបោះឆ្នោតនៅក្នុងខែធ្នូ និងខែមករា ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះដោយបន្តទៅមុខជាមួយនឹងការស្ទង់មតិដែលត្រូវបានបរិហារថាជាការបោកប្រាស់ដោយអ្នកឃ្លាំមើលអន្តរជាតិ។
៩. ប្រទេសចិនចាត់វិធានការលើការទាមទារថ្នាំ fentanyl សំខាន់ៗរបស់សហរដ្ឋអាមេរិក
ប្រទេសចិនបានចាត់វិធានការជាបន្តបន្ទាប់ក្នុងសប្តាហ៍មុនលើការប្រឆាំងគ្រឿងញៀន ជាសញ្ញានៃកិច្ចសហប្រតិបត្តិការជាមួយការទាមទាររបស់សហរដ្ឋអាមេរិកសម្រាប់សកម្មភាពកាន់តែខ្លាំងលើថ្នាំ opioid fentanyl សំយោគ ដែលជាការរំខានដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគី។
១០. កូរ៉េខាងជើង នឹងបើកដំណើការតំបន់ទេសចរណ៍សម្រាប់ភ្ញៀវក្នុងស្រុកនៅដើមខែកក្កដាខាងមុខ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើងបានបញ្ចប់ការសាងសង់តំបន់ទេសចរណ៍ដ៏ធំមួយនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ដែលជាគម្រោងសំខាន់មួយដែលត្រូវបានជំរុញដោយមេដឹកនាំគីមជុងអ៊ុនអស់រយៈពេលជាច្រើនឆ្នាំដើម្បីលើកកម្ពស់វិស័យទេសចរណ៍៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
អត្ថបទឆ្លុះបញ្ចាំង លើការអន្តរាគមន៍យោធាក្នុងទំនាក់ទំនងអន្តរជាតិ
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ
យោបល់ទាំងអស់ (0)