
TNAOT News
· 06-25
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥
#នុយក្លេអ៊ែរ# #មីស៊ីល# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #យន្តហោះ# #អង្គការ CMAC# #ព័ត៌មានសង្គម#
3818
១. ក្រោយថៃសម្តែងបើកច្រកព្រំដែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សួរវិញថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នេះភាគីថៃបានសម្តែងបើកច្រកព្រំដែន តែមិនឲ្យមនុស្សឆ្លងកាត់ជាសាធារណៈ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចោទសួរវិញបែបនេះថា ខ្លាចអន់ ឬក៏ច្រឡំថាជាតិសាសន៍គេល្ងង់ជាងខ្លួន?។
២. ពងកូនក្រពើភ្នំ ចំនួន៤៣ ត្រូវបានរកឃើញនៅតំបន់ឆាយរាប និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥
កាលពីពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣ ដែលមានពងសរុបចំនួន ៤៣គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងឆ្នាំ២០២៥នេះ ខណៈកាលពីឆ្នាំ២០២៤ ចំនួន៦៥គ្រាប់ ដែលបានញាស់ជាកូនចំនួន ៦០ក្បាល ចូលទៅក្នុងធម្មជាតិប្រកបដោយជោគជ័យ។
៣. ក្រសួងបរិស្ថានអនុវត្តវិធានការច្បាប់ឈានដល់បិទផ្នែកផលិតកម្មរោងចក្រចំនួន២ នៅក្នុងខេត្តព្រះសីហនុ
ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤. ពីមួយឆ្នាំទៅមួយឆ្នាំ! កំណើនភ្ញៀវទេសចរកាហ្សាក់ស្ថានមកទស្សនាកម្ពុជាកើនជិត ៥ពាន់នាក់
ភាគីកម្ពុជា និងកាហ្សាក់ស្ថាន មានទស្សនៈស្របគ្នាលើគុណតម្លៃនៃមិត្តភាព និងសារៈសំខាន់របស់វិស័យទេសចរណ៍ដែលត្រូវការសន្តិភាព ភាពសុខដុមរមនា និងការឯកភាពគ្នា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ព្រមទាំងបានសំដែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិទេសចរណ៍នាពេលកន្លងមក តាមរយៈកំណើនប្រជាជនកាហ្សាក់ស្ថានអញ្ជើញមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជិត៥.០០០នាក់។
៥. នារីក្លាហាន! កម្លាំងCMAC ដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ដោយជោគជ័យ
កម្លាំងជំនាញគ្រាប់បែកទម្លាក់ពីយន្តហោះ បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ប្រកបដោយសុវត្ថិភាព។ គ្រាប់បែកប្រភេទM117នេះ គឺមានទម្ងន់ប្រមាណ ៣៧២គីឡូក្រាម មានបណ្តោយជាង២ម៉ែត្រ មានអង្កត់ផ្ចិតជាង៤០សង់ទីម៉ែត្រ ខណៈគ្រាប់បែកM117នេះ អាចទម្លាក់ពីយន្តហោះប្រភេទB52 ក្នុងកំឡុងឆ្នាំ១៩៧៣។
៦. ជប៉ុនធ្វើការសាកល្បងមីស៊ីលជាលើកដំបូងនៅលើទឹកដីខ្លួន ជាផ្នែកមួយនៃការកសាងយោធារារាំងនិង ចិន
ប្រទេសជប៉ុននៅថ្ងៃពុធទី ២៥ ខែមិថុនានេះបានហៅការសាកល្បងមីស៊ីលពីដីទៅកប៉ាល់ជាលើកដំបូងរបស់ខ្លួនក្នុងវគ្គបណ្តុះបណ្តាលចាំបាច់នៅក្នុងទឹកដីរបស់ខ្លួន ព្រោះវាបង្កើនសមត្ថភាពយោធាដើម្បីទប់ទល់នឹងប្រទេសចិន។
៧. មនុស្សជាង ៨ម៉ឺននាក់ត្រូវបានបញ្ជាឲ្យជម្លៀសចេញ ខណៈទឹកជំនន់ជន់លិចយ៉ាងធ្ងន់ធ្ងរនៅភាគនិរតីប្រទេសចិន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយនៅថ្ងៃពុធនេះថា ទឹកជំនន់នៅភាគនិរតីនៃប្រទេសចិនបានជំរុញមនុស្សជាង ៨០,០០០ នាក់ចេញពីផ្ទះរបស់ពួកគេ ខណៈដែលស្ពានបាក់បានជំរុញឲ្យមានការជួយសង្គ្រោះ។
៨. អង់គ្លេសគ្រោងទិញយន្តហោះចម្បាំង១២គ្រឿងដែលអាចផ្ទុកនុយក្លេអ៊ែរ
រដ្ឋាភិបាលអង់គ្លេសនឹងទិញយន្តហោះចម្បាំងថ្មីចំនួន ១២ គ្រឿងដែលអាចបំពាក់ដោយគ្រាប់បែកនុយក្លេអ៊ែរ ហើយចូលរួមបេសកកម្មនុយក្លេអ៊ែរនៅលើអាកាសរបស់ណាតូ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
យោបល់ទាំងអស់ (0)