
TNAOT News
· 06-24
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #ផ្តាសាយបក្សី# #សង្គម# #អុឹម ជីវ៉ា# #អ៊ីស្រាអែល# #ព័ត៌មានសង្គម#
2955
១. មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកកម្ពុជា-ជប៉ុន
មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អ រវាងកងទ័ពជើងគោកនៃប្រទេសកម្ពុជា និងប្រទេសជប៉ុន។
២.ប្រធានាធិបតីអាម៉េរិកប្រកាសបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែល
ប្រធានាធិបតីអាម៉េរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ "បទឈប់បាញ់ពេញលេញ" ភ្លាមៗ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារដោយកាំជ្រួចមានកំណត់កាលពីថ្ងៃចន្ទ លើមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសកាតា ដោយបានសងសឹកចំពោះការទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ខណៈអ៊ីរ៉ង់បាននិយាយថា ដរាបណាអ៊ីស្រាអែលបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅព្រឹកថ្ងៃអង្គារ នោះប្រទេសអ៊ីរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ពួកគេដែរ។
៣. មានករណីវិជ្ជមានវីរុសផ្តាសាយបក្សី លើស្ត្រីអាយុ៤១ឆ្នាំ នៅខេត្តសៀមរាប
ក្រសួងសុខាភិបាលបានឲ្យដឹងថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែល មានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
៤. សែនសោកស្ដាយ! ប្រធានការិយាល័យអប់រំម្នាក់ ដែលទឹកកួចបាត់ខ្លួន ពេលនេះរកឃើញសាកសពហើយ
នៅព្រឹកព្ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលប៉ុស្តិ៍ ភ្ញីមាស និងកម្លាំងអធិការដ្ឋាន សហការជាមួយអាជ្ញាធរឃុំភូមិ ប្រជាការពារ និងបងប្អូនសាច់ញាតិជនរងគ្រោះ បានស្វែងរកយ៉ាងសស្រាក់សស្រាំរយៈពេល ២ថ្ងៃ រហូតបានឃើញសពប្រធានការិយាល័យអប់រំមួយរូប ដែលត្រូវទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យកន្លងទៅ នៅចំណុចអូរយាយផាត ចម្ងាយពីអូតាម៉ាន់ប្រហែល ៥00 ម៉ែត្រ។
៥. ស្លាប់៣នាក់ និងរបួសជាច្រើននាក់ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ជាថ្មីម្តងទៀតនៅអ៊ីស្រាអែល
យោងតាមអ្នកនាំពាក្យរបស់ Magen David Adom (MDA) សេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ជាតិរបស់អ៊ីស្រាអែល បានឱ្យដឹងថា មនុស្ស ៣នាក់ត្រូវបានប្រកាសថាបានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងប្រទេសអ៊ីស្រាអែលពីការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់។
៦. ពិធីករ លោក អុឹម ជីវ៉ា ក្ដៅចិត្តប្រកាសរកមុខអ្នកទិញសិទ្ធិកម្មវិធី Miss Grand ស្របពេល តាណាវ៉ាត់ កំពុងតែមើលងាយកម្ពុជា
ពិធីករដ៏ល្បី លោក អុឹម ជីវ៉ា បង្ហាញអារម្មណ៍ក្ដៅចិត្តទ្រាំលែងបានបង្ហោះសំណេរមួយក្នុងបណ្ដាញសង្គមព្រលះដោយមិនសំចៃ ទៅកាន់ម្ចាស់ប្រេនមួយដែលមិនទាន់បង្ហាញឈ្មោះកំពុងតែទិញកម្មវិធី Miss Grand មកធ្វើនៅកម្ពុជា ស្របពេលដែលកម្ពុជានិងប្រទេសថៃកំពុងតែមានជម្លោះព្រំដែន បន្ថែមពីនេះអ្នកគ្រប់គ្រងនៃកម្មវិធីមួយនេះ តាណាវ៉ាត ក៏តែងតែប្រមាថមើលងាយមកកាន់កម្ពុជាជារឿយៗ។
៧. សូមប្រុងប្រយ័ត្ន! ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ និងហាងកាហ្វេយីហោ DOMO រងការខូតខាតស្ទើរទាំងស្រុង
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២និង២០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង និងហាងកាហ្វេយីហោ DOMO ដែលមានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
៨. អាជ្ញាធរជាតិអប្សរា ធ្វើសម្រង់ប្លង់បង្កាន់ដៃនាគជុំវិញប្រាសាទអង្គរវត្ត
ក្រុមអ្នកបច្ចេកទេសផ្នែកអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរា ធ្វើការងារសម្រង់ប្លង់បង្កាន់ដៃនាគនៅខឿនជាន់ទី១ជុំវិញប្រាសាទអង្គរវត្ត ដើម្បីសិក្សានូវចំណុចហានិភ័យនៃរចនាសម្ពន្ធបង្កាន់ដៃនាគ មុននឹងឈានទៅដល់ការជួសជុលឱ្យរឹងមាំឡើងវិញ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។
៩. សាកលវិទ្យាល័យខេមតិច ចាត់ទុកកិច្ចសហការនិងមហាវិទ្យាល័យពាណិជ្ជសាស្រ្តHKUST ជាការផ្ដល់ឱកាស អភិវឌ្ឍន៍ជំនាញនិស្សិតនៅក្រៅប្រទេស
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) សហការជាមួយមហាវិទ្យាល័យពាណិជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង (Hong Kong University of Science and Technology - Business School) បានចុះអនុស្សរណៈនៃការយោគយល់ដើម្បីបង្កើតកិច្ចសហប្រតិបិត្តការលើកម្មវិធីសិក្សាផ្នែកអាជីវកម្ម និងសហគ្រិនភាព ដើម្បីលើកស្ទួយគំនិតនវានុវត្តន៍ និងសហគ្រិនភាពនៅកម្ពុជា។
១០. អគ្គិភ័យលេបត្របាក់ ភោជនីយដ្ឋានមួយកន្លែងខូចខាចសម្ភារៈស្ទើរតែទាំងស្រុង
ភោជនីយដ្ឋានមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៥០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ៥៦ ផ្លូវ១៧២ ភូមិ៤ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
យោបល់ទាំងអស់ (0)