
TNAOT News
· 05-29
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងថៃ បានជួបចរចាគ្នារកដំណោះស្រាយនៅតំបន់ព្រំដែន
#មេបញ្ជាការ# #ប្រទេសកម្ពុជា# #កងទ័ពជើងគោក# #ប្រទេសថៃ# #សង្គម# #ព័ត៌មានសង្គម#
2870
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក មេបញ្ជាការកងទ័ពជើងគោកថៃ ជួបចរចាគ្នានៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។គួរបញ្ជាក់ផងដែរថា ការចរចាបានធ្វើឡើងបន្ទាប់ពី កាលប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះ វិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)