
TNAOT News
· 05-22
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#
3693
១. រាជរដ្ឋាភិបាលដាក់ចេញនូវគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ
រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់តែខ្ពស់។
២. ស្នងការនគរបាលរាជធានីភ្នំពេញ បដិសេដលើការចុះផ្សាយរបស់សារព័ត៌មានថា«ករណីរំលោភបូកមានចំនួន ៨នាក់»
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារបដិសេដលើការចុះផ្សាយរបស់បណ្ដាសារព័ត៌មានដែលបានផ្សព្វផ្សាយថាជាករណីរំលោភបូកមានចំនួន៨នាក់ គឺជារឿងមិនពិតនោះទេ ខណៈការចុះផ្សាយមួយនេះ វាអាចធ្វើឲ្យប៉ះពាល់អារម្មណ៌កិត្តិយស ដល់គ្រួសារនៃសពជាខ្លាំង ជាពិសេសវាធ្វើឱ្យមហាជនមានការភ័នច្រឡំ។
៣. ប្រើពេលមិនដល់ ១ថ្ងៃផង! សមត្ថកិច្ចបានបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ នៅខណ្ឌព្រែកព្នៅបានហើយ
ករណីឃាតកម្មដោយមានទារុណកម្មយ៉ាងឃោរឃៅ និងរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ប្លន់ យកទ្រព្យសម្បត្តិរបស់ ជនរងគ្រោះ)ពេលនេះត្រូវបានសមត្ថកិច្ចបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់
៤. មន្ត្រីជំនាញបង្ក្រាបបានស៊ុតមាន់ជាង ១៨ ០០០គ្រាប់ ក្រោយលួចដឹកពីវៀតណាមទាំងកណ្តាលអាធ្រាត្រ
ស៊ុតមាន់ជាង១ ៨០០០គ្រាប់ លួចដឹកពីវៀតណាមទាំងកណ្តាលអាធ្រាត្រ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់បង្រ្កាបបាន។
៥. មនុស្សស្លាប់ម្នាក់ និង ៥០ ០០០នាក់ ជាប់គាំងក្នុងទឹកជំនន់ភាគខាងកើតប្រទេសអូស្ត្រាលី
ភ្លៀងធ្លាក់យ៉ាងគំហុកបានបន្តវាយប្រហារភាគខាងកើតប្រទេសអូស្ត្រាលីកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ឧសភា ដោយបានហូរច្រោះទន្លេដែលហូរចូលរួចមក ហើយបានហូរកាត់ផ្លូវថ្នល់ និងធ្វើឱ្យមនុស្សជិត ៥០ ០០០ នាក់ជាប់គាំង។
៦. ឥណ្ឌូណេស៊ី មានមហិច្ឆតាចង់ក្លាយជាអ្នកផ្គត់ផ្គង់ថាមពលទៅកាន់ពិភពលោក
ប្រទេសឥណ្ឌូណេស៊ីត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់មួយសម្រាប់ពិភពលោក ដោយសារឥណ្ឌូណេស៊ីមានថាមពលបម្រុងដ៏ច្រើនសន្ធឹកសន្ធាប់ និងសក្តានុពលកកើតឡើងវិញ។ នេះបើតាមការថ្លែងរបស់ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto កាលពីថ្ងៃពុធ ទី២២ ខែឧសភា ក្នុងពិធីបើកសន្និបាត និងពិព័រណ៍សមាគមប្រេងឥណ្ឌូណេស៊ីលើកទី៤៩ នៅទីក្រុង Tangerang។
៧. បុគ្គលិកស្ថានទូតអ៊ីស្រាអែល ២នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅទីក្រុងវ៉ាស៊ីងតោន
បុគ្គលិកពីរនាក់នៃស្ថានទូតអ៊ីស្រាអែលនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានបាញ់សម្លាប់កាលពីល្ងាចថ្ងៃពុធ ខណៈពេលដែលចាកចេញពីព្រឹត្តិការណ៍មួយនៅឯសារមន្ទីរជនជាតិជ្វីហ្វ ហើយជនសង្ស័យបានស្រែកថា “ដោះលែងប៉ាឡេស្ទីន ដោះលែងប៉ាឡេស្ទីន” បន្ទាប់ពីត្រូវបានចាប់ខ្លួន។
៨. ភាគីចិនផ្តល់សម្ភារៈសិក្សា សេវាព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺក្នុងស្រុកប្រហែល ១៧០នាក់ និងផ្តល់ថ្នាំជាង ៥៧០០ ប្រអប់ដល់ភាគីកម្ពុជាក្នុងខេត្តកំពង់ឆ្នាំង
ក្នុងសមយុទ្ធនាគមាសរវាងចិន-កម្ពុជាឆ្នាំ២០២៥ភាគី ចិនបានបង្កើតសកម្មភាពមនុស្សធម៌នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែឧសភា ដើម្បីជួយដល់សហគមន៍ក្នុងតំបន់។
៩. ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល ជំហានទី២
ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីរដ្ឋបាលឌីជីថល (E-Admin)ជំហានទី២ កម្មវិធី CHAKRA STEM APP ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។
១០. រយៈពេល២ថ្ងៃ! មានករណីក្មេងលង់ទឹកស្លាប់ ២នាក់ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង
កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រួមជាមួយបងប្អូនប្រជាពលរដ្ឋ រុករកឃើញសពក្មេងស្រីម្នាក់ អាយុ ១២ឆ្នាំ ដែលបានលង់ទឹក នៅវេលាម៉ោង ១៨:៣០នាទីល្ងាច ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច ភូមិចំការលក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា

លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥

លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

យោបល់ទាំងអស់ (0)