TNAOT News

· 05-13

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

3610

១. សហភាពសហព័ន្ធយុវជនកម្ពុជាបានប្រារព្ធពិធីថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាអភិរម្យសម័យថ្លៃថ្លា ដែលជាការឈានចូលមកដល់ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា

២. UNAIDS បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា

UNAIDS កោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ និងសមិទ្ធផលលេចធ្លោរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។

៣. កម្ពុជារៀបចំសេចក្ដីព្រាងច្បាប់ជលផលថ្មី ផ្តោតលើការអភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននបង្កើតសេចក្ដីព្រាងច្បាប់ជលផលថ្មីដើម្បីអភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព ព្រមទាំងការពារផលប្រយោជន៍ប្រជានេសាទ។

៤. លោក វ៉ាង វិនពីន ផ្សព្វផ្សាយកសិផលស្វាយកែវចិននៅកម្ពុជាដើម្បីឲ្យប្រជាជនចិនមកភ្លក្ស និងមកកម្សាន្តកម្ពុជា

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានផ្សព្វផ្សាយកសិផលស្វាយកែវចិននៅកម្ពុជា ដើម្បីឲ្យប្រជាជនចិនមកភ្លក្សស្វាយកែវចិនដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាទេសភាពកម្ពុជាដ៏ស្រស់ស្អាត ស្របពេលឆ្នាំ២០២៥ ជា«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។

៥. អគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះនៅមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយនៅទីក្រុង Icheon ប្រទេសកូរ៉េខាងត្បូង

នៅម៉ោងប្រហែល ១០៖២៩ នាទីព្រឹកថ្ងៃអង្គារនេះ មានករណីអគ្គិភ័យមួយកើតឡើងនៅជាន់ទី ៣ នៃមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំមួយនៅតំបន់ Bubal-eup ទីក្រុង Icheon ប្រទេសកូរ៉េខាងត្បូង។ គិតត្រឹមម៉ោង ១២៖៥៧ នៅថ្ងៃនេះ មិនមានអ្នករងរបួសត្រូវបានគេបញ្ជាក់នៅឡើយទេ។

៦. ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បន្តជើងហោះហើរជាធម្មតាទៅកាន់ប្រទេសប៉ាគីស្ថាន

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងបន្តជើងហោះហើរធម្មតាទាំងអស់ទៅកាន់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីបើកឡើងវិញនូវផ្លូវអាកាសស៊ីវិលរវាងប៉ាគីស្ថាន និងឥណ្ឌា។

៧. ភ្នំភ្លើងនៅហ្វីលីពីនផ្ទុះឡើង និងបញ្ចេញផេះប្រមាណ៣ គីឡូម៉ែត្រទៅលើមេឃ

ភ្នំភ្លើងមួយនៅភាគកណ្តាលប្រទេសហ្វីលីពីនបានផ្ទុះឡើងនៅព្រឹកថ្ងៃអង្គារទី ១៣ ឧសភានេះ ដោយបានបញ្ចេញផ្សែង ផេះដ៏ច្រើនសន្ធឹកសន្ធាប់ឡើងលើមេឃប្រហែល ៣ គីឡូម៉ែត្រ។

៨. មនុស្សយ៉ាងហោចណាស់ ១៧ នាក់ស្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបបយោធានៅមីយ៉ាន់ម៉ា

រដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសដោយរបបយោធាដែលកំពុងកាន់អំណាចបានសម្លាប់សិស្សានុសិស្សយ៉ាងតិច ១៧ នាក់ និង ២០ នាក់ផ្សេងទៀតរងរបួសនៅសាលាមួយក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមប្រឆាំងកាលពីថ្ងៃច័ន្ទ បើទោះបីជាមានបទឈប់បាញ់បន្ទាប់ពីមានការរញ្ជួយដីដ៏បំផ្លិចបំផ្លាញក៏ដោយ។

៩. គ្រាប់បែកជាងចង្កោម ២០០គ្រាប់ត្រូវកម្ទេចចោលក្នុងចម្ការស្វាយចន្ទីផ្ទាល់ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ

អ្នកឯកទេសកម្ទេចគ្រឿងផ្ទុះអង្គភាពស៊ីម៉ាក់ (CMAC) ចំណុះកងឯកភាពកំចាត់មីនទី៥ បានប្រតិបត្តិការកម្ទេចគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាម ដែលជាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះ ប្រភេទCBU-25/A ដែលមានផ្ទុកគ្រាប់បែកចង្កោម (កូនគ្រាប់ប្រភេទ BLU-24/B) ចំនួន១៣២ គ្រាប់បែក និងកូនគ្រាប់បែក ដែលនៅសេសសល់ក្នុងបំពង់ប្រហែលចំនួន ១២០គ្រាប់ អាចបង្កគ្រោះថ្នាក់ នៅក្នុងចម្ការស្វាយចន្ទី ដែលមានទីតាំងស្ថិតនៅ ភូមិកាម៉ែនធំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

១០. ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសឲ្យប្រជាជនបង្កើនការការពារខ្លួនពីវីរុសបំប្លែងខ្លួនថ្មីJN.1

ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដោយសារតែស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)