
TNAOT News
· 05-13
លោក វ៉ាង វិនពីន ផ្សព្វផ្សាយកសិផលស្វាយកែវចិននៅកម្ពុជាដើម្បីឲ្យប្រជាជនចិនមកភ្លក្ស និងមកកម្សាន្តកម្ពុជា
#ប្រជាជនចិន# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ស្វាយកែវចិន#
2299
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន បានផ្សព្វផ្សាយកសិផលស្វាយកែវចិននៅកម្ពុជា ដើម្បីឲ្យប្រជាជនចិនមកភ្លក្សស្វាយកែវចិនដ៏ឈ្ងុយឆ្ងាញ់ និងទស្សនាទេសភាពកម្ពុជាដ៏ស្រស់ស្អាត ស្របពេលឆ្នាំ២០២៥ ជា«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»។
តាមរយៈវីដេអូផ្សព្វផ្សាយពីគុណភាព រសជាតិស្វាយកែវចិនដែលដាំដុះនៅកម្ពុជា លោក វ៉ាង វិនពីន បានលើកឡើងថា៖«ខែឧសភាជារដូវកាលប្រមូលផលផ្លែស្វាយ ហើយស្វាយជាផលិតផលដែលមានលក្ខណៈពិសេសមួយ មិត្តភក្តិកម្ពុជាបានប្រាប់ខ្ញុំថា នៅកម្ពុចាមានផ្លែស្វាយមួយប្រភេទហៅថា ស្វាយកែវចិន ជាស្វាយដែលឆ្ងាញ់បំផុតនៅកម្ពុជា»។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងឆ្នាំ២០២៥ ក៏ជា«ឆ្នាំទេសចរណ៍ចិន-កម្ពុជា»ផងដែរ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ប្រទេសកម្ពុជា ភ្លក្សស្វាយកែវចិនដ៏ឆ្ងុយឆ្ងាញ់ និងមកទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា។គួរឲ្យដឹងដែរថា នៅប្រទេសកម្ពុជា ស្វាយមានច្រើនយ៉ាង តែក្នុងចំណោមនោះមានតែស្វាយកែវចិនមួយប៉ុណ្ណោះ ដែលត្រូវបានគេឱ្យតម្លៃច្រើនជាងស្វាយដទៃ នោះក៏ព្រោះតែរសជាតិដ៏ផ្អែមឆ្ងាញ់ ក្លិនក្រអូបប្រហើររបស់វា និងជាស្វាយដែលគ្មានសរសៃសាច់ ដូចស្វាយដទៃ ហើយនៅតែទទួលបាន ការនិយមដដែលមិនថយឡើយ មិនតែប៉ុណ្ណោះវាជាស្វាយដែលមានតម្លៃថ្លៃជាងស្វាយដទៃច្រើនដង៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)