TNAOT News

· 05-12

ប្រទះឃើញ ព្រះកេសទេវតាទាញព្រ័ត្រ កំឡុងពេលក្រុមកំណាយជួសជុលខ្លោងទ្វារជ័យ

#NEW NEWS# #សង្គម# #ព្រះកេសទេវតាទាញព្រ័ត្រ# #ព័ត៌មានសង្គម# #កំណាយប្រាសាទ#

2219

ក្រុមកំណាយជួសជុលបានប្រទះឃើញ ព្រះកេសទេវតាទាញព្រ័ត្រ ធ្វើពីថ្មភក់ចំនួន ០១ នៅចំណុចខ្លោងទ្វារជ័យ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានចុះទៅខ្លោងទ្វារជ័យ ដើម្បីធ្វើការប្រគល់-ទទួល ព្រះសិរ ( ព្រះកេសទេវតាទាញព្រ័ត្រ ) ចំនួន០១ និងបំណែកតូចៗមួយចំនួនទៀត ធ្វើពីថ្មភក់ ដែលក្រុមកំណាយជួសជុលខ្លោងទ្វារជ័យប្រទះឃើញនៅត្រង់ចំណុចរូបទេវតាទាញព្រ័ត្រទី១៧ រាប់ពីកើតទៅលិច។វត្ថុបុរាណដែលបានប្រទះទាំងនោះត្រូវបាន លោក សោម សុផារ៉ាត ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានប្រគល់ជូនលោក ឈូក សុម៉ាឡា មន្ត្រីចុះបញ្ជីសារពើភណ្ឌ យកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស