TNAOT News

· 05-11

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥

#អ្នកឧកញ៉ា ទៀ វិចិត្រ# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម# #វណ្ណដា# #ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា#

3981

១. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំពុងអន្តរាគមន៍ជួយរំដោះជនរងគ្រោះអះអាងថាចាញ់បោកមេខ្យល់ ទៅដល់ប្រទេសចិន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំពុងអន្តរាគមន៍ជួយរំដោះជនរងគ្រោះ បន្ទាប់ពីមានការបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម របស់ប្អូនស្រីទាំងពីរនាក់ ដែលបាន អះអាងថាចាញ់បោកមេខ្យល់ ទៅដល់ប្រទេសចិន។

២. អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន ទៅទទួលភ្ញៀវទេសចរណ៍ជនជាតិអ៊ុយក្រែនម្នាក់ បើកម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរ

កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ជាភ្ញៀវទេសចរណ៍បរទេស បើកម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។

៣. ដឹងតែកក្រើក! កំពូលតារារ៉េប លោក វណ្ណដា ត្រៀមចេញបទថ្មីផ្តោតទៅលើវប្បធម៌ និងសិល្បៈខ្មែរដ៏ផូរផង់

កំពូលតារារ៉េប លោក វណ្ណដា បានប្រកាសជាផ្លូវការក្នុងបណ្ដាញសង្គមដែលបណ្ដាលអ្នកគាំទ្រពិតជាភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ដោយតារារ៉េបវ័យក្មេងរូបនេះបានបង្ហើបថាខ្លួនត្រៀមនឹងចេញបទចម្រៀងថ្មីជំនួសឲ្យបទចម្រៀង«Time To Rise 2» គឺចម្រៀងថ្មីឈ្មោះ «សុវណ្ណភូមិ» នឹងនាំមកនូវអ្វីថ្មីកាន់តែពិសេស ព្រមទាំងផ្តោតទៅលើវប្បធម៌ និងសិល្បៈខ្មែរដ៏ផូរផង់ ដែលដូនតាយើងបានបន្សល់ទុកឱ្យ។

៤. ឥណ្ឌា​និង​ប៉ាគីស្ថាន​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ជាច្រើន​ថ្ងៃ

បទឈប់បាញ់មួយត្រូវបានព្រមព្រៀងគ្នារវាងឥណ្ឌា និងប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ ទិ១០ ខែឧសភាកន្លងងទៅនេះ បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេល ៤ ថ្ងៃ ដោយភាគីទាំងពីរបានបញ្ជាក់ថា វាបានចូលជាធរមានចាប់ពីម៉ោង ៥ ល្ងាចម៉ោងក្នុងស្រុក។

៥. លោក ពូទីន ស្នើឲ្យមានការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន បន្ទាប់ពីសង្គ្រាមរយៈពេល៣ឆ្នាំ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអាទិត្យនេះបានស្នើកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី ១៥ ឧសភាខាងមុខ ដោយលោកមានគោលបំណងដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង និងការលុបបំបាត់ឫសគល់នៃសង្គ្រាម។

៦. ថៃប្រកាសឲ្យប្រជាជនខ្លួនបង្កើនការប្រុងប្រយ័ត្ន ខណៈអាកាសធាតុត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន

នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីជូនដំណឹងសម្រាប់ព្យុះរដូវក្តៅនៅភាគខាងជើងប្រទេសថៃ និងភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង ដែលបង្កហានិភ័យនៃទឹកជំនន់ក្នុងរយៈពេលខ្លី។ ប្រទេសថៃត្រូវបានគេរំពឹងថានឹងជួបប្រទះនូវបាតុភូតផ្គរ រន្ទះ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួន ដោយសារប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនពីកម្រិតមធ្យមដែលគ្របដណ្តប់លើប្រទេសវៀតណាម និងសមុទ្រចិនខាងត្បូង នឹងនាំសំណើមពីឈូងសមុទ្រថៃ និងសមុទ្រចិនខាងត្បូងមកលើប្រទេសថៃផ្នែកខាងលើ ដែលបច្ចុប្បន្នកំពុងជួបប្រទះនឹងអាកាសធាតុក្តៅ។

៧. ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ៖

– ប្រេងសាំងធម្មតា = ៣ ៧០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)

– ប្រេងម៉ាស៊ូត = ៣ ៤៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛)

៨. ជនជាតិមីយ៉ាន់ម៉ាជាង ១២០នាក់បានវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីមានការប្រយុទ្ធគ្នានៅរដ្ឋ Kayin

មន្ត្រីយោធាថៃបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ១២១ នាក់បានស្ម័គ្រចិត្តត្រឡប់ទៅផ្ទះរបស់ពួកគេវិញក្នុងរដ្ឋ Kayin របស់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីស្ថានភាពបានធូរស្រាលពីការប្រយុទ្ធគ្នាតាម​អាកាសយ៉ាងខ្លាំងក្លានៅក្នុងតំបន់នោះ។ ទោះ​ជា​យ៉ាង​ណា ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​បាន​បន្ត​នៅ​ក្នុង​រដ្ឋ Kayah ដែល​នៅ​ជិត​ ។

៩. ក្រុមហ៊ុន Leader Energy និង អង្គការសម្អាតទន្លេ សមុទ្រ បានពង្រីកបេសកកម្មសម្អាតទន្លេទៅកាន់ ខេត្តពោធិ៍សាត់

ក្រុមហ៊ុន Leader Energy Group Berhad (Leader Energy) និង River Ocean Cleanup (ROC) បានពង្រីកបេសកកម្មសម្អាតទន្លេកម្ពុជារយៈពេល ៥ ឆ្នាំ ជាផ្លូវការទៅកាន់ខេត្តពោធិ៍សាត់ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការប្តេជ្ញាចិត្តរបដើម្បីដោះស្រាយបញ្ហាបំពុលប្លាស្ទិក និងការពារប្រភពទឹកសំខាន់ៗរបស់ប្រទេសកម្ពុជា ជាពិសេសបឹងទន្លេសាប។

១០,​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលចុះប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព នៅក្រុងប៉ោយប៉ែត ដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀង

នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ,៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ដើម្បីចុះជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស