TNAOT News

· 05-09

ផលិតផលស្វាយចន្ទី ១០,០០០កញ្ចប់ និងស្វាយកែវរមៀតសម្ងួត ១០ ៥០០កញ្ចប់ នឹងនាំទៅកាន់ប្រទេសម៉ាឡេស៊ី

#ផលិតផលស្វាយចន្ទី# #ស្វាយកែវរមៀតសម្ងួត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

2509

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា បានដឹកនាំក្រុមការងារនៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យលើការនាំចេញស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួត ចេញទៅកាន់ប្រទេសម៉ាឡេស៊ី នារសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ នៅផែរស្ងួត អូលែរ វើលវ៉ាយដ៏ ឡូជីស្ទិក ។

ការនាំចេញផលិតផលស្វាយចន្ទី និងស្វាយកែវរមៀតសម្ងួតនេះ ធ្វើឡើងតាមរយៈការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុនអ៊ែមភល អាហ្គ្រោប្រដាក់ ឯ.ក និងក្រុមហ៊ុន TRACKINTECH SOLUTIONS SND BHD ម៉ាឡេស៊ី ព្រមទាំងក្រុមហ៊ុនគីរីរម្យ ហ្វ៊ូដ ប្រដាក់សិន ឯ.ក និង ក្រុមហ៊ុន TRACKINTECH SOLUTIONS SDN BHD ម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ កន្លងទៅ។

គួរឲ្យដឹងដែរថា នេះជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុនកម្ពុជាទាំងពីរ ក្នុងការនាំចេញផលិតផលស្វាយចន្ទី នៅក្នុងខែឧសភានេះ ហើយការដឹកជញ្ជូនចែកចេញជា ៤ ដំណាក់កាល ក្នុងការបញ្ជាទិញចំនួន ២០០កេស ស្មើនឹង ១០,០០០កញ្ចប់ និងស្វាយកែវរមៀតសម្ងួតចំនួន ២១០កេស ស្មើរនឹង ១០ ៥០០កញ្ចប់ ទៅកាន់ប្រទេសម៉ាឡេស៊ី ហើយនឹងធ្វើការចែកចាយបន្តទៅកាន់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងប្រ៊ុយណេផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស