
TNAOT News
· 05-09
ខែក្ដៅត្រូវប្រុងប្រយ័ត្នអគ្គិសនី! ដោយសារឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះសិប្បកម្មផលិតស៊ីទែនផ្ទុកទឹកសំណល់
#ខណ្ឌកំបូល# #NEW NEWS# #ករណីអគ្គិភ័យ# #សង្គម# #ព័ត៌មានសង្គម#
2674
នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះនៅចំណុចសិប្បកម្មផលិតស៊ីទែនផ្ទុកទឹកសំណល់ ស្ថិតនៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពញ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ ធ្វើឱ្យឆេះខូចខាតក្រណាត់ស្មាច់មួយចំនួនធំ ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
នៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប និងរថយន្តជំនួយ:
-រថយន្តអគ្គិភ័យរថយន្តសាលាខណ្ឌកំបូលចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែ្រតគូប ។
-រថយន្តអគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៩ម៉ែ្រតគូប ។
-រថយន្តអគ្គិភ័យទ័ពពិសេស៩១១ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៩ម៉ែត្រគូប។
ជុំវីញករណីនេះកម្លាំងជំនាញបានស្រាវជ្រាវរកឃើញថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើប្រទេសចិនមកពីណា ធ្វើដំណើរនៅខេត្តHenan
អ្នកវិទ្យាសាស្ត្រ ធ្វើការរកឃើញ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីវិភាគ លើក្រណាត់ទេសរុំ ព្រះយេស៊ូវ យកទៅកប់ក្នុងផ្នូរ
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
“នាវាផ្ទុកយន្តហោះផលិតពីទឹកកក”បង្ហាញខ្លួននៅក្រុងHarbin
យោបល់ទាំងអស់ (0)