
Cambo-China
· 05-03
ក្រុមប្រតិភូធុរជនពីចិន និងអាម៉េរិកស្នើសុំកិច្ចសហការគំាទ្រលើគម្រោងព្រឹត្តិការណ៍កីឡាទេសចរណ៍ និងជំនួបធុរកិច្ចអន្តរជាតិនៅកម្ពុជា
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2321
ក្រុមប្រតិភូធុរជនពីចិន និងអាម៉េរិក ស្នើសុំការគំាំទ្រការពីក្រសួងទេសចរណ៍លើគម្រោងរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន ដែលជាផលិតផលទេសចរណ៍ធុរកិច្ចថ្មី និងមានតម្លៃបន្ថែម ប្រកបដោយលក្ខណៈប្រណិតភាព។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានអនុញ្ញាតជូនប្រតិភូធុរជនចិន និងអាម៉េរិក ដឹកនាំដោយលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិនអាម៉េរិក ដើម្បីចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពិសេសប្រជាពលរដ្ឋចិន អញ្ជើញមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ព្រមទាំងអភិវឌ្ឍន៍លើការស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ ផលិតផលទេសចរណ៍ថ្មីបន្ថែម។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ស្នើក្រុមហ៊ុន ជួយសហការទប់ស្កាត់ព័ត៌មានមិនពិតអំពីប្រទេសកម្ពុជាដូចដែលក្រុមហ៊ុនបានរាយការណ៍ជូនដែលជះឥទ្ធិពលមិនល្អពីប្រទេសកម្ពុជាពិសេសវិស័យទេសចរណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ប្រមុខក្រសួងទេសចរណ៍ស្នើក្រុមហ៊ុនជួយសហការផ្សព្វផ្សាយពីសភាពការណ៍ពិតដូចប្រតិភូបានមកដល់ និងឃើញជាក់ស្តែងថាកម្ពុជា ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អ ការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសផ្តល់នូវសុខសុវត្ថិភាពល្អដល់អ្នកទេសចរ និងអ្នកវិនិយោគ រួមទាំងប្រជាពលរដ្ឋចិនអាម៉េរិក៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)