
Cambo-China
· 04-28
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងកម្សាន្តដោយសារភាពទាក់ទាញនៃសម្រស់រាជធានីភ្នំពេញ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2102
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) ជឿជាក់ថាក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥ ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងកម្សាន្តដោយសារភាពទាក់ទាញនៃសម្រស់រាជធានីភ្នំពេញ។
តាមរយៈសារលើបណ្តាញសង្គមរបស់លោកឯកអគ្គរដ្ឋទូតចិន នៅលើបណ្តាញសង្គមរបស់លោកបានលើកឡើងថា៖«រាជធានីដ៏រស់រវើករបស់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមទីក្រុងចំនួន ១៤ ដែលមានកន្លែងរីករាយនៅពេលរាត្រីដ៏ល្អបំផុត ដែលនេះជ្រើសរើសដោយគេហទំព័រទិដ្ឋការអនឡាញ VISA2FLY។ ជឿជាក់ថា នៅក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥នេះ ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងកម្សាន្តដោយសារភាពទាក់ទាញនៃសម្រស់រាជធានីភ្នំពេញ»។
គួរឲ្យដឹងដែរថា កម្ពុជា និងចិន ឯកភាពកំណត់យកឆ្នាំ២០២៥ ជា “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ភាគីទាំងពីរនឹងរួមគ្នាអភិវឌ្ឍវិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក សុវត្ថិភាពទេសចរណ៍។
យោងតាមទិន្នន័យក្រសួងទេសចរណ៍ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.៧លាននាក់ កើនឡើង ២២.៩ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះ ជនជាតិចិនដែលមកទស្សនាកម្ពុជា មានជាង៨៤ម៉ឺននាក់ កើនឡើង ១២.៧% ស្ថិតនៅលេខរៀងទី៣ ខណៈរយៈពេល ២ខែដើមឆ្នាំ២០២៥ ភ្ញៀវចិនដែលមកកម្ពុជា ចំនួនជាង ១៨ម៉ឺននាក់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
យោបល់ទាំងអស់ (0)