
TNAOT News
· 04-24
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥
#ស្ពានខ្ពស់ជាងគេ# #បណ្តុំព័ត៌មានថ្មីៗ# #ព្រះមហាក្សត្រ# #សង្គម# #សម្ដេចតេជោ# #FoodPanda# #ព័ត៌មានសង្គម#
4092
១.ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាត ជូននាយករដ្ឋមន្រ្តីថៃចូលក្រាបថ្វាយបង្គំគាល់
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហទ័យ ព្រះបរមរាជានុញ្ញាត ជូនលោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ និងស្វាមី ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់នៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។
២.កម្ពុជាបានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក
បន្ទាប់ពីបើកសាកល្បងដំណើរការផ្លូវថ្មើរជើងចតុម្មុខ រាជធានីភ្នំពេញ កម្ពុជាបានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក។
៣.រំភើបជំនួស! សម្ដេចតេជោ ហ៊ុន សែន នឹងជួបក្រុមគ្រួសារកុមារីលក់កម្រងផ្កានៅចុងសប្តាហ៍នេះ
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វែងរកកុមារីតូចលក់កម្រងផ្កាដែលល្បីក្នុងបណ្ដាញសង្គម ព្រមទាំងត្រៀមនឹងឡើងមកជួបនៅគេហដ្ឋានរបស់សម្ដេចនៅចុងសប្តាហ៍នេះ។
៤.ស្ពានខ្ពស់ជាងគេនៅកម្ពុជាកំពុងពន្លឿនការងារអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់សាងសង់នៅខែមិថុនាខាងមុខ
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ កំពុងពន្លឿនការងារអ៊ុតកៅស៊ូ (AC) និងត្រៀមបញ្ចប់ការងារនាពេលឆាប់ៗខាងមុខនេះ។
៥. Foodpanda ប្រកាសផ្អាកដំណើរការសេវាកម្មដឹកជញ្ជូនរបស់ខ្លួនក្នុងប្រទេសថៃនៅចុងខែក្រោយនេះ
ក្រុមហ៊ុនមេឈ្មោះ Delivery Hero បានប្រកាសកាលពីថ្ងៃពុធថា Foodpanda នឹងឈប់ដំណើរការសេវាកម្មចែកចាយអាហារ និងគ្រឿងទេសក្នុងប្រទេសថៃចាប់ពីថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៥ខាងមុខ។
៦.តារា TikTok ជនជាតិនូវែលសេឡង់ម្នាក់ស្លាប់ទាំងវ័យក្មេង ដោយសារជំងឺមហារីកពោះវៀនធំរយៈពេល១ឆ្នាំ
Dominique McShain អាយុ ២១ ឆ្នាំត្រូវបានគេស្គាល់ថាជាអ្នកផលិតមាតិកាមកពីប្រទេសនូវែលសេឡង់បានស្លាប់ បន្ទាប់ពីបានធ្វើបច្ចុប្បន្នភាពអំពីការប្រយុទ្ធជាមួយនឹងជំងឺមហារីកពោះវៀនធំនៅលើបណ្តាញសង្គម TikTok ។
៧.ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលភ្ញៀវទេសចរមូស្លីម
ថ្នាក់ដឹកនាំកម្ពុជា និងនាយកប្រតិបត្តិក្រុមហ៊ុន Crescent Rating and HalalTrip បានជម្រុញ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដែលជាគោលដៅ Muslim Friendly សម្រាប់ពិភពលោក តាមរយៈបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។
៨.កម្ពុជា-អាម៉េរិក ជំរុញដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធើណែត
កម្ពុជា-អាម៉េរិក បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកិច្ចសហការលើវិស័យអាទិភាព ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការបោកប្រាស់ តាមអ៊ីនធើណែត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត។
៩.កម្ពុជាកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ពីផលប្រយោជន៍ជូនផលិតករ និងអ្នកនាំចេញទំនិញនៅកម្ពុជា ហើយក្រសួងក៏បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
១០.ផ្អើលទាំងកណ្តាលយប់! អគ្គិភ័យលេបត្របាក់ផ្សារចាស់មួយក្នុងប្រទេសថៃ រាលដាលដល់ផ្ទះ និងហាងជាច្រើនខ្នងរងការខូចខាត
នៅម៉ោងប្រហែល១១៖៣០នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ មានអគ្គិភ័យឆេះផ្សារចាស់ Phanomsarakham ផ្លូវ Sukhapiban ៥ ឃុំ Phanomsarakham ស្រុក Phanomsarakham ខេត្ត Chachoengsao ប្រទេសថៃ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគជតារាសីម្ចាស់ឆ្នាំទាំង ៣ ក្នុងឆ្នាំ ២០២៥ ជាឆ្នាំកាន់តែល្អប្រសើរ
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
សកម្មភាពខ្លះៗនៃការប្រកួតបាល់ទាត់កុមារី កុមារា ពានរង្វាន់សិស្សបឋមសិក្សារថ្នាក់ខេត្តនៅពហុកីឡដ្ឋានខេត្តកំពត
យោបល់ទាំងអស់ (0)