TNAOT News

· 04-18

ការរញ្ជួយដីកម្រិតស្រាលចំនួនប្រាំពីរត្រូវបានកត់ត្រានៅព្រឹកថ្ងៃសុក្រនេះ ដោយក្នុងចំណោមនោះមាននៅខេត្ត Lampang ដែរ

#កម្រិតស្រាល# #ប្រទេសថៃ# #ប្រទេសមីយ៉ាន់ម៉ា# #NEW NEWS# #ព័ត៌មាន# #ការញ្ជួយដី# #ព័ត៍មានអន្តរជាតិ#

2594

យោងតាមនាយកដ្ឋានឧតុនិយមថៃបានឲ្យដឹងថា ការរញ្ជួយដីកម្រិតស្រាលចំនួនប្រាំពីរត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃនៅថ្ងៃសុក្រនេះ (១៨ មេសា) ជាមួយនឹងកម្រិតចាប់ពី ១.៤ ដល់ ៤.១ រ៉ិចទ័រ ។ នាយកដ្ឋាន​អង្កេត​ការ​រញ្ជួយ​ដី​បាន​បញ្ជាក់​ថា ការ​រញ្ជួយ​ដី​មួយ​ក្នុង​ចំណោម​ការ​រញ្ជួយ​ដី​នេះ​បាន​កើត​ឡើង​ក្នុង​ប្រទេស​ថៃ។

 

នាយកដ្ឋានបានរាយការណ៍ថា ការរញ្ជួយដីកម្រិត ១.៤ រ៉ិចទ័រ ក្នុងជម្រៅ ៥ គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ១៖១២ ព្រឹក នៅក្នុងឃុំ Na Yang ស្រុក Sop Prap ខេត្ត Lampang ។

 

ការរញ្ជួយដីដ៏ធំបំផុតនៅថ្ងៃសុក្រដែលមានកម្រិត ៤.១រ៉ិចទ័ររ នៅជម្រៅ ១០ គីឡូម៉ែត្រត្រូវបានកត់ត្រានៅម៉ោង ៤៖២៧ ព្រឹកនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលមានចម្ងាយប្រហែល ៣៤៥ គីឡូម៉ែត្រភាគពាយព្យនៃខេត្ត Mae Hong Son ។ ទោះជាយ៉ាងណា គេនៅមិន​ទាន់​មាន​របាយការណ៍​អំពី​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ឬ​អ្នក​ស្លាប់​និង​របួស​នៅ​ពេល​រាយការណ៍​នោះ​ទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)