
TNAOT News
· 04-18
អ្នកគាំទ្ររំភើបចិត្ត! ស្ងាត់ៗកញ្ញា រ៉ាប៊ី និងគូស្នេហ៍ ប្រកាសថ្ងៃចូលរោងជ័យជាផ្លូវការ
#Nick Taylor# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ# #កញ្ញា រ៉ាប៊ី#
2793
តារាចម្រៀងដ៏ស្រស់សោភា កញ្ញា រ៉ាប៊ី ម្ចាស់បទ«មាន់ស្រែ»ដ៏មានឈ្មោះបោះសំឡេង បានប្រកាសថ្ងៃរៀបការជាផ្លូវការជាមិត្តប្រុសដែលត្រូវបានគេស្គាល់ថាជាកីឡាករបាល់ទាត់រូបសង្ហាកូនខ្មែរកាត់អាមេរិក លោក Nick Taylor នៅខែក្រោយនេះ ដោយដំណឹងដ៏ពិសេសមួយនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង។
ក្នុងនោះតាមរយៈវីដេអូឃ្លីបដែលចែកចាយក្នុងបណ្ដាញសង្គមរបស់ កញ្ញ រ៉ាប៊ី បានភ្ជាប់ជាមួយខ្លឹមសារបែបនេះថា៖ «ម្នាក់នេះធ្វើអោយខ្ញុំស្គាល់អ្វីជាស្នេហាជួបគ្នាថ្ងៃ០៩/០៥/២០២៥ណា bye bye ភាពនៅលីវ» ក្នុងវីដេអូប្រមាណជាជិត១នាទីនេះគឺទទួលបានអ្នកចុចចូលទស្សនា និងស៊ែរចែករំលែកភ្លួកទឹកភ្លួកដីពីសំណាក់អ្នកគាំទ្រគូរស្នេហ៍មួយគូរនេះ ថាពិតជាសាកសមជាទីបំផុត ព្រមទាំងបានចូលទៅខមិនអបអរសាទរដល់អ្នកទាំងពីរជាច្រើនហូរហែរ។
គួររំលឹកផងដែរថា កញ្ញា រ៉ាប៊ី និងគូស្នេហ៍ លោក Nick Taylor បានមានទំនាក់ទំនងស្នេហាដោយបើកចំហរជាសាធារណៈ និងក្លាយជាគូស្នេហ៍នឹងគ្នាជាង ២ឆ្នាំមកហើយ ដោយអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមស្និតស្នាលនៅក្នុងបណ្ដាញសង្គម និងនៅតាមកម្មវិធីសម្ភាសន៍នានា បន្ថែមពីនេះ កញ្ញា រ៉ាប៊ី ក៏ធ្លាប់បានត្រូវគូស្នេហ៍លុតជង្គង់សុំកញ្ញារៀបការនៅលើឆាកនៅមុខអ្នកគាំទ្ររាប់រយនាក់ក្នុងកម្មវិធីមួយផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)