
TNAOT News
· 04-17
សិល្បករ សិល្បការិនីកម្ពុជា ចូលរួមសម្តែងក្នុងកម្មវិធី ដំណើរទេសចរណ៍វប្បធម៌ខេត្តហូណាន នៅខេត្តហូណាន ប្រទេសចិន
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2402
សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព ចូលរួមសម្តែងក្នុងកម្មវិធី «ដំណើរទេសចរណ៍វប្បធម៌ខេត្តហូណាន» នៅខេត្តហូណាន ប្រទេសចិន។
តាមការអញ្ជើញរបស់សមាគមជំរុញឧស្សាហ៍ហកម្មវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន និងដោយមានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សិល្បករ សិល្បការិនី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព បានចូលរួមសម្តែងក្នុងកម្មវិធី ដំណើរទេសចរណ៍វប្បធម៌ខេត្តហូណាន " នៅខេត្តហូណាន ប្រទេសចិន។
កម្មវិធីនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥ នៅបរិវេណភ្នំធានមិន (Tianmen Mountain) ខេត្តហូណាន ប្រទេសចិន។
កម្មវិធី «ដំណើរទេសចរណ៍វប្បធម៌ខេត្តហូណាន» គឺជាផ្នែកមួយក្នុងការជម្រុញសកម្មភាពទេសចរណ៍ លើកកម្ពស់តម្លៃសិល្បៈវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះរបស់កម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទេសចរណ៍វប្បធម៌ ទេសចរណ៍ព្រិលទឹកកក និងទេសចរណ៍ក្រៅតំបន់រងាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង
ការគួបគ្នារវាងវប្បធម៌ល្ខោន
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន
យោបល់ទាំងអស់ (0)