TNAOT News

· 04-17

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់

#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#

2393

នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២០:00 នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរងបួសធ្ងន់ស្រាល ហេតុការណ៍នេះកើតឡើងនៅលើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិ កំពង់ថ្កូវ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បើតាមសាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងដោយសារមូលហេតុភាគីអ្នកម៉ូតូសង់ ២០១៥ ជិះក្នុងល្បឿនលឿនខ្វះការប្រុងយ័ត្ន ប៉ះជាមួយម៉ូតូ ១គ្រឿងទៀតបើកបរច្រាសទិសគ្នាបង្កជាគ្រោះថ្នាក់តែម្ដង។

 ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តពេទ្យមណ្ឌលសុខភាពបាគងដឹកទៅសង្រោះនៅពេទ្យបង្អែកខេត្តសៀមរាប ចំណែកអ្នកស្លាប់ប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី។ វត្ថុតាងម៉ូតូទាំង២យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីបបន្តសំណុំរឿងទៅតាមនិតិវិធីច្បាប់ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)