TNAOT News

· 04-17

ខេត្ត២នៅភាគខាងជើងប្រទេសថៃ រងគ្រោះរញ្ជួយដីកម្រិត ១.៦រ៉ិចទ័រ

#ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #ការញ្ជួយដី# #ព័ត៍មានអន្តរជាតិ#

3230

ការរញ្ជួយដីកម្រិតស្រាលត្រូវបានកត់ត្រានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសានេះ នៅខេត្ត ឈៀងម៉ៃ និង ខេត្ត ឈៀងរ៉ៃ ក្នុងប្រទេសថៃ។

យោងតាមនាយកដ្ឋានឧតុនិយមថៃបានឱ្យដឹងថា ការរញ្ជួយដីកម្រិតស្រាល ១២ដង ត្រូវបានកត់ត្រានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងភាគខាងជើងប្រទេសថៃ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥នេះ ជាមួយនឹងកម្រិតចាប់ពី ១.៦ ដល់ ៣.៥ រ៉ិចទ័រ។

នាយកដ្ឋានអង្កេតការរញ្ជួយដីរបស់នាយកដ្ឋានបានបញ្ជាក់ថា ការរញ្ជួយដីពីរលើក បានកើតឡើងនៅក្នុងប្រទេសថៃ។ លើកទីមួយ ដែលមានកម្លាំង ១.៦ រ៉ិចទ័រ និងជម្រៅ ២គីឡូម៉ែត្រ បានកើតឡើងនៅម៉ោង ១២និង ៥៣នាទីព្រឹក នៅក្នុងឃុំ Pong Phrae ស្រុក Mae Lao ខេត្ត ឈៀងរ៉ៃ (Chiang Rai) ។

លើកទី២ ដែលមានកម្លាំង ១.៩រ៉ិចទ័រ និងជម្រៅ ៧គីឡូម៉ែត្រ បានកើតឡើងនៅវេលាម៉ោង ៥ និង៤៤នាទីព្រឹក នៅក្នុងឃុំ Saluang ស្រុក Mae Rim ខេត្ត ឈៀងម៉ៃ (Chiang Mai)។

យោងតាមសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតស្រាលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតទ្រព្យសម្បត្តិ ឬអ្នកស្លាប់និងរបួសនៅពេលរាយការណ៍នោះទេ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)