
Cambo-China
· 04-17
ប្រធានាធិបតីចិន សង្ឃឹមថាដំណើរទស្សនកិច្ចនៅកម្ពុជានឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជា នឹងរីកចម្រើនកាន់តែធំធេង
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2619
ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង (Xi Jinping) បានផ្ញើរសារលិខិត មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា ដោយលោកសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។
យោងតាមសារលិខិតរបស់ ប្រធានាធិបតី ស៊ី ជីនពីង មានខ្លឹមសារថា៖«ខ្ញុំរីករាយណាស់មកផ្ទះមិត្តល្អតបតាមការអញ្ជើញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមប្រសិទ្ធពរ បវរសួស្តី ជូនចំពោះបងប្អូនប្រជាជនកម្ពុជា។ នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់ខ្ញុំក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង»។
លោក ស៊ី ជីនពីង បានលើកឡើងថា ក្នុងនាមជាសមាជិកដ៏សំខាន់នៃគ្រួសារអាស៊ី ចិននិងកម្ពុជាគួរតែដើរស្របតាមនិន្នាការប្រវត្តិសាស្ត្រ ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន ខិតខំប្រឹងប្រែងគ្នានិងសម្រេចបានជោគជ័យគ្នា។
ប្រធានាធិបតីចិនថ្លែងថា ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ការពារអធិបតេយ្យភាពជាតិ ឯករាជ្យ និងបូរណភាពទឹកដី និងដើរតួនាទីកាន់តែសំខាន់នៅលើឆាកអន្តរជាតិ។
លោកបញ្ជាក់ថា៖«យើងត្រូវតែជំរុញជំនឿទុកចិត្តខាងនយោបាយគ្នាទៅវិញទៅមក ឲ្យបានស៊ីជម្រៅនិងឈានដល់កម្រិតកាន់តែខ្ពស់។ យើងត្រូវតែរក្សាការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំជាន់ខ្ពស់ជាញឹកញាប់ និងរៀបចំផែនការស្តីពីការកសាងសហគមន៍វាសនារួមចិន-កម្ពុជាក្នុងយុគសម័យថ្មីដោយគិតគូរពីកម្រិតយុទ្ធសាស្ត្រ»។
លោកបានលើកឡើងថា ភាគីទាំងពីរគួរតែពង្រឹងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រក្នុងវិស័យការទូត ការពារជាតិ និងវិស័យផ្សេងៗទៀត ប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការបំបែកបំបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញចំណងមិត្តភាពចិន-កម្ពុជា ពីកម្លាំងខាងក្រៅ ដើម្បីរួមគ្នាការពារសន្តិសុខនយោបាយ។
គួរឲ្យដឹងដែរថា លោក ស៊ី ជីនពីង មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
ស្ពានមិត្តភាពកម្ពុជា-ចិនកោះធំកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ
យោបល់ទាំងអស់ (0)