
TNAOT News
· 04-17
ពិតជាកូនល្អមែន! តារាកំប្លែង អ្នកនាង ស្រីអ៊ីត រំភើបស្រក់ទឹកភ្នែកដោយកូនស្រីជូនកាដូដ៏ពិសេសក្នុងថ្ងៃចូលឆ្នាំ
#អ្នកនាង ស្រីអ៊ីត# #ស្រីណាន# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#
2155
តារាកំប្លែង អ្នកនាង ស្រីអ៊ីត បង្ហាញអារម្មណ៍រំភើបចិត្តដោយមានកូនស្រីម្នាក់ប្រកបដោយកន្លងធម៌កត្តញ្ញូចំពោះម្ដាយ ដោយនាពេលថ្មីៗនេះ តារាកំប្លែងស្រីរូបនេះបានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញអារម្មណ៍រីករាយរកអ្វីប្រៀបផ្ទឹមពុំបាន ក្រោយកូនស្រីបណ្ដូលចិត្តរូបនេះបានសម្ដែងនៅការដឹងគុណចំពោះម្ដាយ ដោយក្នុងខែបុណ្យចូលឆ្នាំខ្មែរ កញ្ញា ណានណាន បានទិញកាដូដ៏ពិសេស ខ្សែករមាសដ៏ធំ និងថវិកាមួយចំនួនជូនទៅម្ដាយ ធ្វើឲ្យ អ្នកនាង ស្រីអ៊ីត រំភើបស្រក់ទឹកភ្នែក ដោយនាពេលកន្លងមកជារឿយៗកូនស្រីល្អរូបនេះតែងតែខិតខំធ្វើការងារក្នុងវង្វង់សិល្បៈដើម្បីរកចំំណូលជូនដល់ម្ដាយជានិច្ច។
ក្នុងនោះ តារាកំប្លែង អ្នកនាង ស្រីអ៊ីត បានបង្ហោះសំណេរបង្ហាញពីអារម្មណ៍បែបនេះថា៖ «ម៉ាក់ពិតជាសប្បាយចិត្ត ហើយក៏ម៉ាក់នឹកស្មានមិនដល់ថាកូនស្រីម៉ាក់ ស៊ូដើម្បីម៉ាក់ ម៉ាក់ពិតជាអរគុណខ្លំាងណាស់ ហើយឆ្នាំថ្មីនេះកូនម៉ាក់ ជូនកាដូដ៏ធំដល់ម៉ាក់ ចេញពីកំម្លាំងញើសឈាមកូន ទាំងយប់ថ្ងៃ ម៉ាក់សូមជូនពរកូន អោយជោគជ័យ មិនដឹងរៀបរាប់បែបណាអោយអស់ទេ អរគុណបងប្អូនទាំងគ្នាផងដែរ ដែលស្រលាញ់គាំទ្រកូនស្រីខ្ញុំទើបមានថ្ងៃនេះ ម៉ាក់ស្រលាញ់កូន»៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)