
TNAOT News
· 04-16
ការប្រកួតថតរូបសែលហ្វីអង្គរសង្រ្កាន្ត ក្រោមប្រធានបទ «ញញឹមសាទរ» បានរកឃើញម្ចាស់ជ័យលាភីហើយ
#ការប្រកួតថតរូប# #អង្គរសង្រ្កាន្ត# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#
2679
នាព្រឹកថ្ងៃទី១៦ មេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ បានអញ្ជើញប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីនៃការប្រកួតសែលហ្វីអង្គរសង្រ្កាន្តឆ្នាំ២០២៥នៅឆាកតន្ដ្រី «សួស្តីឆ្នាំថ្មី» ស្ថិតនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។
គួររំលឹកដែរថា គណៈកម្មការរៀបចំព្រឹត្តិការណ៍ បានរៀបចំឱ្យមានជាការប្រកួតសែលហ្វី (Selfie) ដើម្បីជាការលើកទឹកចិត្ត និងជាការចូលរួមរបស់ពុកម៉ែ មាមីង បងប្អូន ដែលអញ្ជើញមកទស្សនាកំសាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញ និងបំផុសចលនាផ្សព្វផ្សាយពីអង្គរសង្រ្កាន្តក្នុងស្រទាប់មហាជន ដែលអញ្ជើញមកចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥។ ការប្រកួតត្រូវបានរៀបចំ ជា ២វិញ្ញាសារគឺ៖ វិញ្ញាសារទោល (Solofie) និងវិញ្ញាសារគូ (Couplefie)។
ក្រោយពីដាក់ឱ្យមហាជន អ្នកគាំទ្រចូលរួមបោះឆ្នោតតាមរយៈការ react នៅលើរូបក្នុងទំព័រព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ជ័យលាភីចំនួន ៦ រូប លើ២វិញ្ញាសារ ត្រូវបានមហាជនបោះឆ្នោតឱ្យច្រើនជាងគេ។ ចំពោះរង្វាន់ដែលទទួលបានរួមមាន៖ ពាន១ ប្រាក់រង្វាន់ ដែលមាន លេខ ១ ទឹកប្រាក់ ១ លាន រៀល លេខ ២ ទឹកប្រាក់ ៦ សែន រៀល និង លេខ ៣ ទឹកប្រាក់ ៤ សែន រៀល ព្រមជាមួយវត្ថុអនុស្សាវរីយ៍អង្គរសង្រ្កាន្តជាច្រើនមុខទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)