TNAOT News

· 04-16

ថ្ងៃទី២នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើងមានពលរដ្ឋសម្រុកទៅលេងកំសាន្តប្រមាណ ៨០ម៉ឺននាក់

#សង្ក្រាន្ដវត្តភ្នំ# #ផ្លូវថ្មើរជើង# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2171

សម្រាប់​ថ្ងៃ​ទី២ ​ ថ្ងៃវារ:វ័នបត​ នៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិ​ខ្មែរ ដែលត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៨០ម៉ឺននាក់បានមកលេងកំសាន្តយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ច។ នេះបើតាមបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

«សង្ក្រាន្ដវត្តភ្នំ» បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមជាមួយថ្នាក់ដឹកនាំ នៃសាលារាជធានីភ្នំពេញជាច្រើនរូបថែមទៀត ប្រកបដោយភាពសប្បាយរីករាយ។ 

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ ចំនួន៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ និងបើកដំណើរការផ្លូវថ្មើរជើង (Walk Street) រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥។ ផ្អែកតាមការជូនដំណឹងពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរបាននិងកំពុងរៀបចំឲ្យមានកម្មវិធីសាសនា, កម្មវិធីសប្បាយៗ និងទម្រង់សិល្បៈផ្សេងៗគ្នាទាំងនៅសង្គ្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស