TNAOT News

· 04-16

រយៈពេល ២ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរបានជិត ២លាននាក់

#ភ្ញៀវទេសចរ# #សង្គម# #ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2039

សម្រាប់រយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរបានប្រមាណ ជិត ២លាននាក់ មកចូលរួមលេងកម្សាន្ត។

បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប ថ្ងៃទី២នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ ប្រមាណ១ ៩៤៨ ៨០០នាក់ ខណៈភ្ញៀវទេសចរបរទេសមានប្រមាណ ៨ ៨០០នាក់។

ក្នុងចំណោមភ្ញៀវទេសចរខាងលើនេះដែរ រួមមានអ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត ចំនួនប្រមាណ ១ ៨៦៩ ០០០នាក់, តំបន់ភ្នំគូលែន ចំនួនប្រមាណ ១០ ៧០០នាក់, តំបន់បឹងទន្លេសាប មានចំនួនប្រមាណ ១៣ ៨០០នាក់, បារាយណ៍ទឹកថ្លា ចំនួនប្រមាណ ៨ ៥០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ ចំនួនប្រមាណ ៣៨ ០០០នាក់។

អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ 

ជាមួយគ្នានេះ អង្គរសង្ក្រាន្តឆ្នាំ២០២៥ បាននិងកំពុងលើកយក កេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរ សម្រាប់រយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ នេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស