TNAOT News
· 2025-04-15
គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន! ត្រឹមរយៈពេលមួយថ្ងៃមនុស្សស្លាប់និងរបួសធ្ងន់ស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មាន ២៩នាក់
#NEW NEWS# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #ព័ត៌មានសង្គម# #គោរពច្បាប់ចរាចរណ៍#
2388
គិតត្រឹមពីម៉ោង១៤ និង០០នាទីថ្ងៃទី១៤ ដល់ម៉ោងដដែលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជាបានកើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់, រងរបួសធ្ងន់ស្រាលសរុប ២០នាក់។ 
នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញផ្សាយដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍ដដែលបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្តាំ, និងបើកបរក្នុងស្ថានភាពស្រវឹងផងដែរ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Exquisite glass artworks are actually made this way!!
កុំចុះចាញ់ Don’t Give Up
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកហូតតំណែង លោកឧត្តមសេនីយ៍ឯក សុខ លីហួត (ផ្កាយ ៣) អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឲ្យមកជាមន្រ្តី
Mainstream Media from Six Lancang-Mekong Countries Embrace AI, Unlocking the "Intelligent" Code to Communication Success
យោបល់ទាំងអស់ (0)