
TNAOT News
· 04-14
តើ Barron Trump ជានរណា? ហេតុអ្វីលោក Donald Trump លើកឡើងជាច្រើនដង អំឡុងពេលស្បថចូលកាន់ដំណែង?
#Donald Trump# #NEW NEWS# #ព័ត៌មាន# #Barron Trump# #ស្បថចូលកាន់ដំណែង# #ព័ត៍មានអន្តរជាតិ#
1935
Barron William Trump កើតថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០៦ មានកម្ពស់ ២.០១ម៉ែត្រ គឺជាកូនប្រុសពៅរបស់ Donald Trump ដែលជាប្រធានាធិបតីទី ៤៥និងទី ៤៧ របស់សហរដ្ឋអាមេរិក និងភរិយាទី ៣ របស់គាត់គឺលោកស្រី Melania Trump ។ Barron Trump រស់នៅលើផ្ទៃដីទំហំ ៨០ពាន់ម៉ែត្រការ៉េ ធ្វើដំណើរតាមយន្តហោះឯកជន និងមានអង្គរក្សផ្ទាល់ខ្លួនដែលអមគាត់ទៅសាលារៀន និងចេញពីសាលារៀនវិញ។ លោកTrump មិនបានជួលម៉ែដោះសម្រាប់មើលថែ Barron ទេ តែផ្ទុយទៅវិញគាត់បានទទួលបន្ទុកទៅលើការថែរក្សាបីបាច់ ជួយអភិវឌ្ឍ Barron ឲ្យឯករាជ្យតាំងពីគាត់នៅក្មេង។ លោក Trumpបានប្រាប់ទៅ Barron ថាកុំប្រើគ្រឿងញៀន កុំជក់បារី កុំផឹកស្រា កុំចាក់សាក់ ហើយត្រូវតែទទួលបាននិន្ទេសល្អបំផុតលើអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ។
Barron គឺជាតួអង្គនយោបាយកំឡុងពេលកាន់តំណែងជាប្រធានាធិបតីដំបូងរបស់ឪពុកខ្លួន ដោយទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ទោះបីជាលោកស្រី Melania ព្យាយាមដើម្បីឲ្យកូនប្រុសរបស់គាត់ឃ្លាតឆ្ងាយពីនយោបាយក៏ដោយ។ លើពីនេះទៅទៀត Barronត្រូវបានគេចាត់ទុកថា ជាមនុស្សដែលស្រដៀងនឹងលោក Trump ជាងកូនណាៗទាំងអស់របស់គាត់។ លោក Donald Trump បានលើកឡើងជាច្រើនដងពី Barron ក្នុងអំឡុងពេលយុទ្ធនាការប្រធានាធិបតី ដោយគេជឿថា Barronគឺជាកូនសំណព្វរបស់លោក Trump។
បន្ទាប់ពីការចាកចេញរបស់ឪពុកខ្លួនពីសេតវិមាន Barron បានផ្លាស់ទៅរដ្ឋផ្លរីដា ហើយបានបញ្ចប់ការសិក្សានៅខែឧសភា ឆ្នាំ ២០២៤ ពី Oxbridge Academy នៅ West Palm Beach ។ ការកើនឡើងនៃការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋដោយយុវជនមួយផ្នែកក៏មានការរួមចំណែកនូវមតិយោបល់របស់ Barron ចំពោះយុទ្ធនាការអំពីការទាក់ទងអ្នកធ្វើមាតិកាpodcast និងអ្នកមានឥទ្ធិពលលើអ៊ីនធឺណែតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូរ៉េខាងជើង សម្រេចផ្លាស់ទីប្រជាជនរងគ្រោះដោយទឹកជំនន់ ១៥០០០នាក់ជាង ទៅកាន់ទីក្រុងព្យុងយ៉ាង ជាបណ្ដោះអាសន្ន។
ប្រអប់ខ្មៅនៃយន្ដហោះ Jeju Air នឹងបញ្ជូនទៅកាន់សហរដ្ឋអាមេរិក សម្រាប់ធ្វើការវិភាគ
មនុស្សជាង ១លាននាក់ នៅរដ្ឋ Florida ត្រូវបញ្ជាឲ្យជម្លៀស ខណៈព្យុះសង្ឃរា Milton ត្រៀមវាយប្រហារ
ល្បាក់ភក់ពីទឹកជំនន់បានលុបកប់ភូមិនាភាគខាងជើងវៀតណាម ដោយសម្លាប់មនុស្ស១៦នាក់និងជាច្រើននាក់ទៀតបាត់ខ្លួន
យោបល់ទាំងអស់ (0)