
TNAOT News
· 04-11
ចិនដំឡើងពន្ធដល់ ១២៥% វាយបកពន្ធ ១៤៥% របស់អាម៉េរិក
#អាម៉េរិក-ចិន# #ព័ត៌មាន# #ដំឡើងពន្ធ# #DEVELOPING NEWS# #ព័ត៍មានអន្តរជាតិ#
3388
ប្រទេសចិនកាលពីថ្ងៃសុក្របានសងសឹកប្រឆាំងនឹងពន្ធគយទៅវិញទៅមករបស់ប្រធានាធិបតីអាម៉េរិក Donald Trump ដោយការដំឡើងពន្ធរបស់ខ្លួនលើទំនិញអាមេរិកដល់ ១២៥% ពី ៨៤% នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីគណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន។
នៅក្នុងការផ្លាស់ប្តូរ tit-for-tat ប្រទេសចិនបាននិយាយថា ខ្លួននឹងដាក់ពន្ធ ១២៥% លើទំនិញរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃសៅរ៍ ពោលគឺកើនឡើងពី ៨៤% ពីមុន ក្រសួងហិរញ្ញវត្ថុបានប្រកាសកាលពីថ្ងៃសុក្រ។
គណៈកម្មការពន្ធរបស់ក្រុមប្រឹក្សារដ្ឋរបស់ទីក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុថា "ការដាក់ពន្ធខ្ពស់មិនធម្មតារបស់សហរដ្ឋអាមេរិកលើប្រទេសចិនបានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ ច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យ" ដោយបន្ថែមថា ពន្ធថ្មីចូលជាធរមាននៅថ្ងៃសៅរ៍។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការតម្លើងពន្ធលើទំនិញរបស់ចិនដល់ ១៤៥% ដែលជំរុញឱ្យមានសង្គ្រាមពាណិជ្ជកម្មដែលគំរាមកំហែងដល់ការបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
សេតវិមានបានរក្សាសម្ពាធលើមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក និងអ្នកផ្គត់ផ្គង់ធំបំផុតទីពីរនៃការនាំចូលរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Musk ឆ្លើយតបទៅនឹងលោក Trumpទៅនឹងការងារដែលផ្តល់ឲ្យ
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់
តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក
យោបល់ទាំងអស់ (0)