TNAOT News

· 04-03

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០២៥

#គ្រឹះស្ថានអង្គរ# #បណ្តុំព័ត៌មានថ្មីៗ# #សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន# #Donald Trump# #សង្គម# #ព័ត៌មានសង្គម# #Paetongtarn Shinawatra#

4801

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រយ:ពេល៣ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរបានឲ្យដឹងថា កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។

២. សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចាត់តំណាងចូលរួមរំលែកទុក្ខដល់គ្រួសារសពពលករខ្មែរ ១រូប ដែលទទួលមរណភាពដោយការរញ្ជួយដីនៅប្រទេសថៃ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកសារលិខិតរំលែកទុក្ខ និងសម្ភាររួមទាំងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារ នៃសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលបានទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ។

៣. គិតត្រឹមដើមខែមេសានេះ ផ្លូវជាតិលេខ៤៨ បានសម្រេចវឌ្ឍនភាពការងារប្រមាណជាង៩៤ភាគរយហើយ

ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល -ខេត្តកោះកុង)។

៤. អាម៉េរិកប្រកាសយកពន្ធថ្មីលើមុខទំនិញរបស់ប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាប្រមាណជិត៥០%

ប្រធានាធិបតីអាម៉េរិក លោកDonald Trump កាលពីថ្ងៃពុធ ទី ២ មេសា បានបង្ហាញផែនការដាក់ពន្ធ ១០% លើដៃគូពាណិជ្ជកម្មទាំងអស់របស់សហរដ្ឋអាមេរិកដោយប្រកាសយកពន្ធនាំចូលទំនិញថ្មីពីប្រទេសជាច្រើន ក៏ដូចជាពន្ធខ្ពស់លើប្រទេសរាប់សិបផ្សេងទៀត។

៥. នាយករដ្ឋមន្ដ្រីថៃ ឆ្លើយតបភ្លាមៗ ចំពោះការដាក់ពន្ធពីអាម៉េរិកលើប្រទេសថៃ ៣៦%

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ធានានូវវិធានការឆ្លើយតប រួមទាំងការកែសម្រួលពន្ធ និងក្រុមចរចា សំដៅសម្របសម្រួល និងទប់ស្កាត់ផលប៉ះពាល់ណាមួយលើផលិតផលក្នុងស្រុកសរុប។

៦. កូរ៉េខាងត្បូង​រកឃើញ​កូកាអ៊ីនចំនួនប្រមាណ ​២តោន​នៅលើ​កប៉ាល់​ដែលចូលចតនៅកំពង់ផែខ្លួន

អាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញថ្នាំញៀនកូកាអ៊ីនប្រហែល២តោនកាលពីថ្ងៃពុធនៅលើកប៉ាល់មួយដែលបានចូលចតនៅកំពង់ផែមួយ ដែលសង្ស័យថាជាការរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

៧. ទេសចរនឹងទទួលបានបទពិសោធន៍ថ្មីនៅពេលឆ្លងកាត់ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានបទពិសោធន៍ ក៏ដូចជាទស្សនីយភាពថ្មីប្លែកនៅពេលដើរឆ្លងកាត់ច្រកទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរាទើបបើកដំណើរការនាដើមខែមេសាកន្លងទៅ។

៨. ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់ផ្តើមកក់សណ្ឋាគារ-ផ្ទះសំណាក់ក្នុងក្រុងសៀមរាប ជាហូរហែរ

អាជ្ញាធរខេត្តសៀមរាប បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃនេះ សណ្ឋាគារ ផ្ទះសំណាក់ នៅតាមផ្លូវធំៗនៃក្រុងសៀមរាប ត្រូវបានភ្ញៀវកក់ទុកជាបណ្ដើរៗហើយ ខណៈអាជ្ញាធរអំពាវនាវកុំឱ្យមានការដំឡើងថ្លៃសេវា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាខ្មែរនាពេលខាងមុខ។

៩. រំភើបជំនួស! ទីបំផុត អ្នកនាង ដេត ម៉ាលីណា ទទួលបានកូនស្រីពៅមកវិញដោយស្របច្បាប់

អ្នកនាង ដេត ម៉ាលីណា រំភេីបហូរទឹកភ្នែក ក្រោយបែកពីកូនស្រីជិត២ឆ្នាំ ពេលនេះទទួលបានកូនស្រីពៅមកវិញស្របច្បាប់ពីអតីតស្វាមី លោក ឌួង ឆាយ បន្ទាប់ពីអ្នកទាំងពីរមានជម្លោះរាំរ៉ៃកក្រើកពេញបណ្ដាញសង្គមនាពេលកន្លងមក។

១០. សូមប្រុងប្រយ័ត្ន! ដោយសារឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង នៅសង្កាត់អូឫស្សីទី៣

ករណីអគ្គិភ័យបានឆាបឆេះនៅតាមបណ្តោយផ្លូវលេខ៦៦ ផ្ទះលេខ ៧១E1 ភូមិ០១ សង្កាត់អូឫស្សីទី៣ ខណ្ឌ៧មករា បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦:០៥នាទីព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស