
TNAOT News
· 03-12
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥
#បណ្តុំព័ត៌មានថ្មីៗ# #កូនផ្សោតកើតថ្មី# #ក្រសួងពាណិជ្ជកម្ម# #រដ្ឋាភិបាលកម្ពុជា# #សង្គម# #ព័ត៌មានសង្គម# #Rodrigo Duterte#
3328
១. រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនក្នុងសង្គម និងជាសកល
រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមជាតិ។
២. ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ«សមរាត្រីប្រាសាទអង្គរ Equinox Angkor»
ព្រឹត្តិការណ៍ព្រះអាទិត្យចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ឬ សមរាត្រី រដូវប្រាំង អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក។
៣. កម្ពុជាស្វាគមន៍កូនផ្សោតកើតថ្មី ១ក្បាល នៅអន្លង់កាំពី ខេត្តក្រចេះ
កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវ និងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅអន្លង់កាំពី ស្រុកចិត្របុរី ខេត្តក្រចេះ។
៤. ក្រសួងពាណិជ្ជកម្ម ប្រកាសគ្រោងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»
ក្រសួងពាណិជ្ជកម្មជូនដំណឹងស្ដីពី ការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត។
៥. អ៊ុយក្រែនយល់ព្រមលើសំណើបទឈប់បាញ់ជាមួយរុស្ស៊ី ខណៈអាមេរិកស្ដារជំនួយឡើងវិញ
អ៊ុយក្រែនបានទទួលយកបទឈប់បាញ់រយៈពេល ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីកិច្ចចរចាសន្តិភាពដ៏សំខាន់រវាងមន្ត្រីអាម៉េរិក និងអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត។
៦. អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ធ្លាក់ខ្លួនឈឺធ្ងន់ អំឡុងពេលបញ្ជូនទៅទីក្រុងឡាអេតាមយន្តហោះដើម្បីកាត់ទោស
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងកំពុងបញ្ចូលអុកស៊ីសែននៅក្នុងយន្តហោះ អំឡុងពេលអាជ្ញាធរដឹករូបលោកទៅកាត់ទោស ក្រោយពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិចេញដីការចាប់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
៧. អាជ្ញាធរមីយ៉ាន់ម៉ា ធ្វើការរឹបអូសបានឈើខុសច្បាប់ជាង ៤១តោនត្រឹមរយៈពេលតែ១សប្តាហ៍
អាជ្ញាធរមីយ៉ាន់ម៉ា បានបើកការស៊ើបអង្កេត និងតាមដានរហូតឈានដល់ការរឹបអូសបានឈើខុសច្បាប់ជាង ៤១តោន នៅទូទាំងប្រទេសក្នុងរយៈពេលមួយសប្តាហ៍។
៨. កម្ពុជាប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់ជប៉ុនសម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលជួបគណៈប្រតិភូជប៉ុន ដើម្បីពិភាក្សាអំពីការប្រើប្រាស់ជំនាញ និងបទពិសោធន៍ជាច្រើនទសវត្សរ៍លើការគ្រប់គ្រងឧស្សាហកម្មរបស់ជប៉ុន ដើម្បីគាំទ្រការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពនៅកម្ពុជា។
៩. បុរសដែលប្រើហិង្សាលើក្មួយប្រុស ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ជុំវិញករណីហិង្សានៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ពាក់ព័ន្ធករណីហិង្សា និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
១០. ខឹងម្ដាយស្ដីអោយបន្តិចបន្តួច ក្មេងស្រីអាយុ១២ឆ្នាំបានរត់ចេញពីផ្ទះ ផ្អើលពេញបណ្ដាញសង្គម ពេលនេះត្រូវបាននគរបាលរកឃើញហើយ
ករណីក្មេងស្រីម្នាក់វ័យ ១២ឆ្នាំ បានរត់ចេញពីផ្ទះបន្សល់នៅសំបុត្រមួយសន្លឹកដែលមានខ្លឹមសារថា៖«ម៉ែមិនបាច់ដើររកខ្ញុំទេ ខ្ញុំចេញពីផ្ទះហើយខ្ញុំហត់ពេកហើយ» ដោយពេលនេះនូវរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្មេងស្រីរូបនេះ ត្រូវបាននគរបាលស្រាវជ្រាវរកឃើញ និងបានប្រគល់ជូនឪពុកម្តាយវិញហើយ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វីដេអូ៖ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានម្នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិចិន ដែលលោតចេញពីរថយន្តនៅលើផ្លូវក្រវាត់ក្រុងទី៣
ការដ្ឋានសាងសង់ស្ពានអាកាសមរតកតេជោ សម្រេចបាន ៩៩% ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី ២០ ខែមីនា ខាងមុខ
បើអ្នក តែងតែមាន«សំណាងអាក្រក់» ចូរព្យាយាមធ្វើរឿងទាំង ៥ នេះ នោះសំណាងល្អនឹងមកដល់
មិនរាប់លើមុខមាត់ ទ្រព្យសម្បត្តិ តែបើអ្នកមានលក្ខណៈទាំង ៤ នេះបញ្ជាក់ថា អ្នកជាស្ត្រីជោគជ័យយ៉ាងពិតប្រាកដ
យោបល់ទាំងអស់ (0)