TNAOT News
· 2025-03-12
ក្រសួងពាណិជ្ជកម្ម ប្រកាសគ្រោងរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»
#ពិធីបុណ្យចូលឆ្នាំថ្មី# #ផលិតផលខ្មែរ# #NEW NEWS# #ក្រសួងពាណិជ្ជកម្ម# #សង្ក្រាន្ត# #សង្គម# #ព័ត៌មានសង្គម#
2915
ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកមិញនេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការរៀបចំ «ពិព័រណ៍ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត នៅទីក្រុងសៀមរាប ខេត្តសៀមរាប។
«ពិព័រណ៍ផលិតផលខ្មែរ» ក្រោមកិច្ចសហការរវាង ក្រសួងពាណិជ្ជកម្ម ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ទោះបីជាយ៉ាងណា ព្រឹត្តិការណ៍នេះជាឱកាសដែល ប្រជាពលរដ្ឋខ្មែរ បានជួបជុំគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយវានឹងក្លាយទៅជាវេទិកាចែករំលែកបទពិសោធន៍ របស់មនុស្សជំនាន់មុន និងយុវជនជំនាន់ក្រោយ ហើយក៏បានប្រែក្លាយទៅជាយន្តការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ប្រពៃណីខ្មែរ។
យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមដាក់តាំងបង្ហាញ លក់ផលិតផលឬសេវាកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍«ពិព័រណ៍ផលិតផលខ្មែរ» សូមទំនាក់ទំនងមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មផងដែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
“ផ្ការំដួល” ជាផ្នែកមួយនៃជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញអង្គរ ពឹងអាស្រ័យតាមរដូវកាល
កូរ៉េខាងជើងលើកឡើងថា ខ្លួនគោរពជម្រើសរបស់អ៊ីរ៉ង់ក្នុងការតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំថ្មី
វៀតណាមនៅមិនទាន់ធូរស្បើយពីគ្រោះទឹកជំនន់នៅឡើយទេ ខណៈចំនួនមនុស្សស្លាប់កើនដល់៤១នាក់
ក្នុងរយៈពេល ១សប្តាហ៍ ដើមខែមីនា សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៧០នាក់ បញ្ជូនទៅតុលាការ
យោបល់ទាំងអស់ (0)