
Pisey trip
· 03-03
ការតស៊ូ បង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត
#ការសម្រេចចិត្ត# #ចំណេះដឹង# #អប់រំ និងការងារ#
3173
មួយជីវិតរបស់មនុស្ស គឺមិនអាចជួបប្រទះតែភាពងាយស្រួលនោះទេ ព្រហ្មលិខិតតែងតែប្រលែងលេងនិងឆាកជីវិតរបស់មនុស្សម្នាក់ៗផ្សេងៗពីគ្នា។ ក្នុងនោះក៏មានការទទួលបានជោគជ័យដ៏ឧត្ដុងឧត្ដម ហើយនិងការបរាជ័យផងដែរ សរុបមកឆាកជីវិតមួយនេះគឺមិនងាយស្រួលទេ ដើម្បីរស់នៅក្នុងពិភពលោកដ៏ធំធេងមួយនេះបាន តោងឱ្យអ្នករាល់គ្មានមានការតស៊ូក្នុងពេលវេលាដែលនៅមានដង្ហើមដក ភ្នែកនៅមើលឃើញ រាងកាយនៅមានកម្លាំងមាំមួន ទន្ទឹមនិងនេះការសម្រេចចិត្តដើរលើផ្លូវជីវិត គឺត្រូវគិតសន្សឹមៗ ដើរមួយជំហាន គិតមួយជំហាន ដូចសុភាសិតចាស់បុរាណពោលថា សន្សឹមៗកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា ។

(រូបតំណាង)
ទាំងអស់ខាងលើនេះគឺជារឿងធម្មតានៅក្នុងជីវិតមនុស្សគ្រប់ៗគ្នា ដែលមិនអាចគេចវេសបានទេ ការតស៊ូគឺមិនត្រឹមតែជាការខិតខំប្រឹងប្រែងប៉ុណ្ណោះទេ តែវាក៏ជាការរៀនសូត្រពីបញ្ហាដែលកើតមានចំពោះអ្នកដទៃ ក៏ដូចជាខ្លួនអ្នកផ្ទាល់ បើចង់ជោគជ័យត្រូវតែហ៊ានប្រថុយសាកល្បង ត្រូវទន្ទេញក្នុងចិត្តថា បើគ្មានការបរាជ័យ ក៏គ្មានភាពជោគជ័យដែរ។
ភាពជោគជ័យកើតឡើយដោយការមើលឃើញភាពបរាជ័យ យល់ច្បាស់អំពីវា នោះអ្នកនិងមិនសម្រេចចិត្តខុសសម្រាប់គម្រោងអនាគតរបស់អ្នកឡើយ ពិតណាស់ថា មនុស្សគ្រប់រូប ត្រូវប្រឈមមុខនឹងការលំបាកទោះក្នុងកាលៈទេសៈណាក៏ដោយ មិនថានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬក្នុងសង្គមការងារឡើយ តែត្រូវតែមានការតស៊ូ ការលះបង់អាចនាំឱ្យអ្នកបង្កើតផ្លូវទៅកាន់ការសម្រេចចិត្ត និងភាពជោគជ័យសម្រាប់ជីវិតរបស់អ្នកបាន។
សូមចងចាំថារាល់ការសម្រេចចិត្តរបស់អ្នក គឺមិនមែនជាផលលំបាករបស់នរណាម្នាក់ឡើយ ត្រូវធ្វើល្អ គិតល្អ នាំមកនូវភាពជោគជ័យក្នុងជីវិត។
អត្ថបទដើមដោយៈ Pisey trip
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)